អាន​អត្ថ​​ប​​ទ​​នេះ​​ហើយ អ្នក​​នឹង​​មិន​​ចង់ឲ្យ​​កូន​​របស់​​អ្នក មុជ​​ទឹក​​អាង​យូរ​​ទៀត​​ទេ!

នៅពេលដែល យើងចំណាយពេល​យូរ ក្នុង​ការ​មុជ​ទឹក នៅ​ក្នុង​អាង​ហែល​ទឹក​នោះ វា​អាច​នឹង​ធ្វើ​អោយ យើង​មាន​អារម្មណ៍​ថា ហត់​នឿយ​ខ្លាំង ហើយ​ពេល​ខ្លះ ក៏​ធ្វើ​អោយ ងងុយ​គេង​ផង​ដែរ បន្ទាប់​ពី​បាន មុជ​ទឹក​រួច។ យ៉ាងណាមិញ បើសិនជា ក្មេងៗទៀតនោះ នឹងកាន់តែ ធ្វើអោយមាន បញ្ហាធ្ងន់ធ្ងរ ព្រោះតែ​ពួក​គេ ចូលចិត្ត ខ្លាំងណាស់ ក្នុងការមុជទឹកអាង ដោយចំណាយយូរ បែបនេះ។

អាន​អត្ថ​​ប​​ទ​​នេះ​​ហើយ អ្នក​​នឹង​​មិន​​ចង់ឲ្យ​​កូន​​របស់​​អ្នក មុជ​​ទឹក​​អាង​យូរ​​ទៀត​​ទេ!

ដោយសារតែ សប្បាយភ្លេចខ្លួន បែបនេះហើយ ទើបធ្វើអោយ ក្មេងប្រុសអាយុ 10 ឆ្នាំម្នាក់ ឈ្មោះថា Johnny បានស្លាប់ បន្ទាប់ពី រូបគេបាន ចំណាយពេល មុជទឹកអាង ស្ទើរពេញមួយថ្ងៃ។ ដំបូងឡើយ ម្តាយ​របស់គេ មិនបានសង្ស័យអ្វីឡើយ ពេលដែល គេបានប្រាប់គាត់ថា គេត្រូវការពេលគេងច្រើន ដែល​បន្ទាប់​ពី ត្រលប់មកពី កន្លែងមុជទឹក វិញនោះ។ ប៉ុន្មានម៉ោងក្រោយ គាត់ក៏បាន ត្រលប់ទៅមើល កូន​របស់​គាត់ ហើយក៏បានឃើញ រូបគេកំពុងគេង ទាំងសភាពញ័រញាក់ ជាមួយនឹង អាការៈ បែកពពុះ​ពេញ​មាត់ និងដកដង្ហើម ស្ទើរតែមិនចង់បាន។

ភ្លាមៗនោះ គាត់ក៏បាននាំរូបគេ ទៅកាន់ មន្ទីរពេទ្យ តែម្តង ហើយគាត់បានប្រាប់ ទៅកាន់ គ្រូពេទ្យថា កំឡុង​ពេល មុជទឹកនោះ Johnny បានលង់ទឹក ដំណាក់កាលទី 2 តែបន្ទាប់មក ក៏ត្រូវបាន ជួយសង្គ្រោះ ទើប​គាត់ មិនសូវបារម្ភខ្លាំង ទើបតែពេល ត្រលប់មកផ្ទះវិញ ធ្វើអោយមាន រឿងបែបនេះតែម្តង។

ទោះជាយ៉ាងណាក៏ដោយ គ្រូពេទ្យ ក៏បានព្យាយាម អស់ពីសមត្ថភាពដែរ តែនៅមិនអាច ជួយសង្គ្រោះ​​បាន​ឡើយ ព្រោះតែទឹក បានចូលទៅក្នុងសួតរបស់គេ ធ្វើអោយមានការហើម ហើយបណ្តាលអោយ រលាកសួត តែម្តង។

ដូចនេះ ប្រសិនបើកូន ឬប្អូនតូចៗ របស់អ្នក ឈ្លក់ទឹក ឬលេបទឹក ច្រើនកំឡុងពេល មុជនៅក្នុង អាង​ហែល​ទឹកនោះ លោកអ្នក ត្រូវតែ តាមដាន ត្រួតពិនិត្យ ពួកគេអោយមែនទែន ដើម្បីដឹងពី សញ្ញាផ្សេងៗ នាំ​អោយកើតមាន ដូចជា គ្រោះថ្នាក់នេះឡើង។ សញ្ញាទាំងនោះ មានដូចជា៖

  • អស់កម្លាំងខ្លាំងបន្ទាប់ពីមុជទឹក
  • ដកដង្ហើមខ្លីៗ បន្ទាប់ពីមុជទឹករួច
  • ឆាប់ខឹង និងអារម្មណ៍ប្រែប្រួល ដោយគ្មានមូលហេតុ។

ប្រសិនបើ មានសញ្ញា ខាងលើនេះ កើតឡើង ទៅលើពួកគេ កុំចាំយូរ ត្រូវតែនាំ ពួកគេទៅជួប គ្រូពេទ្យ​ជា​បន្ទាន់ ដើម្បីពិនិត្យ និងព្យាបាល អោយទាន់ពេលវេលា កុំចាំដល់ពេលកន្លងផុតទៅ ទើប​ស្តាយ​ក្រោយ អោយសោះ។

***សូមចុ​ចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

អាន​អត្ថ​​ប​​ទ​​នេះ​​ហើយ អ្នក​​នឹង​​មិន​​ចង់ឲ្យ​​កូន​​របស់​​អ្នក មុជ​​ទឹក​​អាង​យូរ​​ទៀត​​ទេ!

  • ដោយ: Mai
  • 2:41 PM, 26 January
  • ប្រភព: healthadvisorgroup
  • Tag: សុខភាព