ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តកំពង់ស្ពឺ ៖​ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ​ជនសង្ស័យម្នាក់បានត្រូវ​សមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២៥មករាម្សិលមិញ ​ពាក់ព័ន្ឋនឹងករណី​ប្លន់​អាជីវករ​លក់​មាស​នៅ​ផ្សារ​តា​ឡា​ត់ ​ស្ថិត​នៅ​ចំណុច​ភូមិ​អូរ ស្រុក​ភ្នំស្រួច ​ខេត្តកំពង់ស្ពឺ ​កាលពី​វេលា​ម៉ោង​១០ ​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​១៩ ធ្នូ ២០១៥ ។

គួររំលឹកថា ​ក្នុងអំពើប្លន់នេះដែរក្រុម​ចោរបាន​បាញ់​ឈ្មោះ​​ អិន ធឿ​ន ហៅ ប៉ោ ​​អតីត​ស្មៀនឃុំ​មហា​សាំង បណ្តាលឲ្យ​ស្លាប់​ភ្លាម​ៗ ​ខណៈ​​អតីត​ស្មៀន​ឃុំ​រូប​នោះរ​ត់ទៅ​ឃាត់​កុំឱ្យ​ក្រុម​ចោរ​វាយ​បំបែក​ទូ​មាស​ និងម្ចាស់​ទូ​មាស​ឈ្មោះ ​ផា​ន ផា​ន់​នី ​ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​ផ្សារ​តា​ឡា​ត់​ ឃុំ​អូរ ស្រុក​ភ្នំស្រួច ​ត្រូវ​ក្រុម​ចោរ​ដែល​មាន​គ្នា​២​នាក់​ប្រើ​អាវុធ​អាកា​វាយ​បំបែក​ទូ​មាស​ ​ប្លន់​យក​អស់​​​ប្រមាណ​ជា​២០​ដំឡឹង ។

សេចក្តីរាយការណ៍​បានឲ្យដឹងថា​ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននេះ​ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ឋនាគារ.ម៣ រយៈពេល១៤ឆ្នំាពីបទប្លន់ ៕