ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖ កម្លាំង​សមត្ថ​កិច្ច​នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​មន្ត្រី​ជំនាញ​កាំ​កុង​ត្រូលនៃ​ក្រសួងពាណិជ្ជកម្ម កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ​មក​រា ២០១៦ បាន​ចុះ​ទៅ​ធ្វើការ​ចាប់​​ទំនិញ​អត់​ពន្ធ និង​គ្មាន​​គុណភាព​ ដែល​ឈ្មួ​ញ​​​នាំ​ចូល​មក​ពី​​ប្រទេស​វៀត​ណាម ។

ប្រ​តិ​បត្តការ​នេះ ​​ធ្វើ​ឡើង​​នៅ​ក្រុមហ៊ុន​អូរឡាំពិក អ៊ិចប្រេស អ៊ីនធើរណេសិនណល  ដែល​ជា​ក្រុមហ៊ុន​ដឹក​អ្នក​ភ្នំពេញ​-​​ហូ​ជី​មិ​ញ ស្ថិត​នៅផ្ទះ​លេខ​៤៨​អឺ​០ ផ្លូវ​១២៥ សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា រាជ​ធានី​ភ្នំពេញ​ ។ ទំនិញ​ដែល​​​ចាប់បាន​​នោះ​មាន ​១​-​សាច់​ជ្រូក​​​កិ​ច​ហើយ​​១៨​​កេស​ ក្នុង​១​កេសចំនួន​៦៥​គីឡូក្រាម ២-​​ឆ្អឹងជំនីរ​ជ្រូក ក្នុង​១​កេស​ទម្ងន់​៦០​គីឡូក្រាម ៣​-​សាច់​គោ​៥២​កេស ក្នុង​១​កេស ១៨​​គីឡូក្រាម និង​៤-​ទឹក​​មេតា​ណុ​ល​ចំនួន​៦៧​កាន ។