ចេះ​ប៉ុន្មាន​ចំណុច​នេះ​ ស្អី​ក៏​អ្នក​អាច​រក​ឃើញ​ដែរ​លើ​ Facebook​

ចេះ​ប៉ុន្មាន​ចំណុច​នេះ​ ស្អី​ក៏​អ្នក​អាច​រក​ឃើញ​ដែរ​លើ​ Facebook​

ប្រអប់​​ Search ​ភាគ​ច្រើន​ប្រើ​សម្រាប់ស្វែងរកឈ្មោះ​មិត្ត​ភក្តិ​ឬ​ក្រុម​អ្វី​មួយ​នៅ​លើ​ Facebook។ ប៉ុន្តែ​​ គេ​ក៏​​អាច​​​ប្រើ​ប្រាស់ស្វែងរកអ្វីៗ​ច្រើន​លើស​ពី​នេះ​ទៀត​ប្រសិន​បើ​អ្នក​ប្រើ​ប្រាស់​ទាំង​ឡាយ​ដឹង​​ពី​វិធីសាស្ត្រ​ប្រើ​ប្រាស់​វា។

 

ចេះ​ប៉ុន្មាន​ចំណុច​នេះ​ ស្អី​ក៏​អ្នក​អាច​រក​ឃើញ​ដែរ​លើ​ Facebook​

 

 

ខាង​ក្រោម​ជា​វិធីសាស្ត្រ​ដើម្បី​ Search ពី​អ្វី​មួយ​លើ​ Facebook៖

 

១. ស្វែង​រក​នរណា​ម្នាក់​ដែល​មិន​មែន​ជា​ Friend តាម​រយៈ​លេខ​ទូរសព្ទ៖

 

ចេះ​ប៉ុន្មាន​ចំណុច​នេះ​ ស្អី​ក៏​អ្នក​អាច​រក​ឃើញ​ដែរ​លើ​ Facebook​

តាម​រយៈ​លេខ​ទូរសព្ទ​អ្នក​អាច​ស្វែង​រក​មនុស្ស​ណា​ម្នាក់​បាន​ដោយ​ងាយ​ មិន​ថា​គេ​ជា​ Friend ឬ​ក៏​ជា​អ្នក​ដទៃ​នោះ​ទេ។ ដើម្បី​ Search គ្រាន់​តែ​វាយ​លេខ​ទូរសព្ទ​ក្នុង​ប្រអប់​ Search រួច​រង់​ចាំ​បន្តិច​នោះ​នឹង​ឃើញ​មាន​លោត​ឈ្មោះ​គណនី​ម្ចាស់​លេខ​ទូរសព្ទ​មិន​ខាន។ ផ្ទុយ​ទៅ​វិញ​ប្រសិន​បើ​មិន​មាន​បង្ហាញ​គណនី​ណា​មួយ​ទេ​មាន​ន័យ​ថា​គេ​មិន​បាន​បញ្ចូល​លេខ​ទូរសព្ទ​ទៅ​ក្នុង​ព័ត៌មាន​​ Profile របស់​គេ​ ឬ​បាន​បញ្ចូល​ដែរ​តែ​​គេ​បាន​លាក់​លេខ​ទូរសព្ទ​នោះ។

 

២. ស្វែង​រក​ Post ណា​មួយ៖

 

ចេះ​ប៉ុន្មាន​ចំណុច​នេះ​ ស្អី​ក៏​អ្នក​អាច​រក​ឃើញ​ដែរ​លើ​ Facebook​
ឧទាហរណ៍​ថា​អ្នក​ចង់​ស្វែង​រក​ Post ដែល​និយាយ​អំពី​រូបមន្ត​បង្អែម​ដូច​ជា​នំ​ Cookie ជា​ដើម។ អ្នក​គ្រាន់​តែ​វាយ​ពាក្យ​ថា​ “Cookie recipe” នោះ​លទ្ធផល​នឹង​បង្ហាញ​ពី​ Post ណា​ដែល​មាន​ពាក្យ​នេះ​ជា​មិន​ខាន។ បញ្ជាក់​ថា​អ្នក​ក៏​ស្វែង​រក​ Post ដែល​មាន​អក្សរ​ខ្មែរ​បាន​ដែរ​ ដូច​ជា​ Post អំពី​ភ្លើង​ឆេះ គ្រាន់​តែ​វាយ​ថា​ “ភ្លើង​ឆេះ”។

 

៣. ស្វែង​រក​ពី​អ្វី​ដែល​អ្នក​បាន​ Post៖

ដើម្បី​ស្វែង​រក​ Post ទាំង​អស់​ដែល​អ្នក​បាន​​បង្ហោះ​កន្លងទៅ​អ្នក​គ្រាន់​តែ​វាយ​ពាក្យ​ថា​ “posts by me” នោះ​វា​នឹង​បង្ហាញ​ Post របស់​អ្នក​ទាំង​អស់​ដោយ​បង្ហាញ​ចាប់​ពី​ Post ថ្មី​ទៅ​មុន។

 

៤. ស្វែង​រក​ក្រុម៖

 

ចេះ​ប៉ុន្មាន​ចំណុច​នេះ​ ស្អី​ក៏​អ្នក​អាច​រក​ឃើញ​ដែរ​លើ​ Facebook​
ការ​ស្វែង​រក​ក្រុម​អាច​ជា​រឿង​ពិបាក​មួយ​ ដោយ​សារ​ក្រុម​ខ្លះ​បាន​កំណត់​ដោយ​មិន​ឲ្យ​អ្នក​ដទៃ​មើល​ឃើញ​បាន​ឡើយ​លុះ​ត្រា​តែ​អ្នក​ជា​សមាជិក​ក្រុម​ទើប​អាច​មើល​ឃើញ។ តែ​យ៉ាង​ណា​ចំពោះ​ក្រុម​ Public អ្នក​នៅ​តែ​អាច​ស្វែង​រក​ឃើញ។ ដើម្បី​ស្វែង​រក​ក្រុម​គ្រាន់​តែ​វាយ​ឈ្មោះ​ក្រុម​ដែល​ចង់​ស្វែង​រក​ រួច​ចុច​លើ​ពាក្យ​ Groups នៅ​ក្រោម​ប្រអប់​ Search។

 

៥. ស្វែង​រក​តំបន់​កម្សាន្ត​អ្វី​មួយ

 

ចេះ​ប៉ុន្មាន​ចំណុច​នេះ​ ស្អី​ក៏​អ្នក​អាច​រក​ឃើញ​ដែរ​លើ​ Facebook​
មុន​ពេល​ទៅ​លេង​តំបន់​កម្សាន្ត​ណា​មួយ​អ្នក​ប្រាកដ​ជា​ចង់​ដឹង​ហើយ​ថា​ទីតាំង​ដែល​អ្នក​ចង់​ទៅ​មាន​សភាព​ដូច​ម្ដេច​ និង​មាន​លក្ខណៈ​ពិសេស​អ្វី​ខ្លះ។ ដូច​នេះ​ដើម្បី​ស្វែង​រក​គ្រាន់​តែ​វាយ​ឈ្មោះ​តំបន់​កម្សាន្ត​ណា​មួយ​ចូល​ក្នុង​ប្រអប់​ Search នោះ​លទ្ធផល​អំពី​តំបន់​កម្សាន្ត​ដែល​មាន​ដូច​ជា​ Post, Comment, Events, Check-in ឬ​អ្វី​ដែល​ទាក់​ទង​ដទៃ​ទៀត​នឹង​បង្ហាញ៕​​​​​​​​

 

​​​​​

ចុច​អាន៖ សាក​ល្បង​ស្ទីល​ចំនួន​៩​ដើម្បី​ឲ្យ​​រូប​ថត​​រៀប​ការ​​កាន់​តែ​ផ្អែម​ល្ហែម

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ MakeUseOf​​​​​​​​​​