ស្ថានភាព​ជំងឺ​កូនប្រុស ឌួង ឆាយ ថ្ងៃទី​២៥ ខែមករា​

Doliprane TVC

​មកទល់នឹង​ពេលនេះ ស្ថានភាព​ជំងឺ​កូនប្រុស​លោក ឌួង ឆាយ ដែលមាន​ជំងឺ​ដុះ​ដុំ​សាច់​ក្នុង​ខួរក្បាល ហើយ​ត្រូវ​​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​ប្រទេស​ថៃ​នោះ គឺមាន​សញ្ញា​វិជ្ជមាន​បន្តិច​ហើយ ​ព្រោះ​អាច​កម្រើក​ដៃជើង​ដោយ​ខ្លួន​​ឯង​បាន ក្រោយពី​មានការ​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ពី​គ្រូពេទ្យ​ជំនាញ​នៅ​ទីនោះ ប៉ុន្តែ​ក៏​ស្ថិតនៅ​ក្នុង​ការ​ព្រួយបារម្ភ​នៅឡើយ ។ ​យោងតាម​ការបង្ហាញ​ប្រាប់​ពី​ស្ថានភាព​ជំងឺ​កូនប្រុស​របស់ខ្លួនប្រកបដោយ​ក្តី​ព្រួយបារម្ភ និង ក្តីសង្ឃឹម​ថា​កូន​ខ្លួន​នឹង​ដឹងខ្លួន​នាពេល​ឆាប់ៗ​នោះ លោក ឌួង ឆាយ បានបង្ហាញ​ប្រាប់​តាមរយៈ​បណ្តាញ​ទំនាក់​ទំនាក់ទំនង​សង្គម​របស់លោក​ឱ្យដឹងថា « 25.01.16 DUB អាច​កម្រើក​ដៃជើង​បាន​ដោយ​ខ្លួនឯង​បន្តិច​ហើយ ប៉ុន្តែ​នៅ​មិនទាន់មាន​ស្មារតី​វិញ​ទេ​។

ស្ថានភាព​ជំងឺ​កូនប្រុស ឌួង ឆាយ ថ្ងៃទី​២៥ ខែមករា​

មនុស្ស និង មន្ត្រី​អាក្រក់​បំផ្លាញ​ជាតិ កាប់​ព្រៃឈើ ប្លន់​ដី​ធ្វើបាប​រាស្ត្រ មិនឃើញ​ឈឺ​​វេទនា​ទេ បែរជា​កូនក្មេង​អាយុ 6 ឆ្នាំ មិនដឹង​អ្វី​សោះ​ត្រូវ​ឈឺ​ហើយ​ឆ្លងកាត់​បែបនេះ យុត្តិធម៌​នៅទីណា​។ ថ្ងៃស្អែក​​នេះ​វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​ខួរក្បាល​របស់​ប្រទេស​សិង្ហ​បុរី​នឹង​មក​បាងកក​ដើម្បី​ពិនិត្យ​ជំងឺ​កូនប្រុស​ខ្ញុំ​ពីព្រោះ​DUB មិនអាច​ជិះ​យន្តហោះ​ពេទ្យ​បានទេ នៅ​ខ្សោយ​ខ្លាំងណាស់​។ ខ្ញុំ​មាន​អារម្មណ៍​ថា​កូន DUB នឹង​ដឹងខ្លួន​វិញ​​នៅ​ថ្ងៃស្អែក​នេះ​។

ស្ថានភាព​ជំងឺ​កូនប្រុស ឌួង ឆាយ ថ្ងៃទី​២៥ ខែមករា​

សូម​អង្វរ​ព្រះ​ជា​ម្ចាស់ និង​ទេវតា​មេត្តា​អាណិត​កូនប្រុស​ខ្ញុំ​ផង​។ សូម​បងប្អូន​ជួយ​បន្ត​បន់ស្រន់​ឱ្យ​កូន​ខ្ញុំ​ផង​ណា​ដើម្បី​ជា​កម្លាំង​ឱ្យ DUB ។ ខ្ញុំ​តែងតែ​អាន​រាល់ Comment របស់​អ្នក​ទាំងអស់គ្នា​ឱ្យគេ​​ស្តាប់​។ គេ​ដឹងឮ​អ្វីដែល​យើង​និយាយ​ទាំងអស់​ណា » ។​សាធារណជន​ទូទៅ ក៏​នៅតែ​បន្ត​ព្រួយបារម្ភ ក៏ដូចជា​បន្ត​ផ្ញើ​ពាក្យពេចន៍​បន់ស្រន់​ឱ្យ​កុមារ DUB បានជា​ពី​ជំងឺ​ដ៏ កាច​សាហាវ​នេះ​ឆាប់ៗ ប្រកបដោយ​ក្តី​អាណិតអាសូរ បើទោះបីជា​ពួកគេ​មិនដឹងថា តើ​ការ​បន់ស្រន់​តាមបែប អប្បិយ​ជំនឿ​នេះ មានប្រសិទ្ធភាព​កម្រិតណា​ក៏ដោយ ក៏​ពួកគេ​នៅតែ​បន្ត​បន់ស្រន់​ប្រក​ដ​ដោយ​ក្តី​អាណិតអាសូរ ដោយ​សង្ឃឹមថា DUB នឹង​អាច​ឆ្លងកាត់​ដំណាក់កាល​ដ៏​លំបាក​នេះ ហើយ​ត្រឡប់មក​មាតុប្រទេស​វិញ ឆាប់ៗ ៕ ភូមិន្ទ​