លង់ទឹក​ស្លាប់ ដោយសារ​ទៅ​ដក​ព្រលឹត​

Doliprane TVC

ខេត្តកណ្តាល​៖ ដោយសារ​មាន​ជីវភាព​ក្រីក្រ បុរស​វ័យ​ចំណាស់​ម្នាក់ បានចេញ​ទៅ​ដក​ព្រលឹត​ដើម្បី​យកទៅលក់ ក៏​ស្រាប់តែ
ជួប​ឧប្បត្តិហេតុ លិច​ទូក បណ្តាលឱ្យ​លង់ទឹក​ស្លាប់ ។ ហេតុការណ៍​នេះ បាន​កើតឡើង​ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០១៦ នៅវេលា​ម៉ោង ១៨ នឹង ០០ នាទី​នៅត្រង់ចំណុច​បឹង​ស្មៅ​ចិញ្ចៀន​ក្រោយ ភូមិ​ក្រោលគោ ឃុំ​សំបូរ​មាស ស្រុក​មុខកំពូល ខេត្តកណ្តាល ។ បើតាម​លោក​វរៈ​សេនី​យិ៍​ទោ សោម សីហា​ក់ អធិការ​ស្រុក បានឱ្យដឹងថា​ជនរងគ្រោះ​ឈ្មោះ អុន អន ភេទ​ប្រុស អាយុ ៥៣ ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

លង់ទឹក​ស្លាប់ ដោយសារ​ទៅ​ដក​ព្រលឹត​

លោក​អធិការ​ស្រុក​ថា​នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ជិះទូក​ចេញពីផ្ទះ​ទៅ​ដក​ព្រលឹត​នៅត្រង់ចំណុច​ខាងលើ​ហើយ​បាន​បាត់​ខ្លួន​យូរពេក ដោយ​មិនឃើញ​ជនរងគ្រោះ​ត្រឡប់មកផ្ទះ​វិញ​ក្រុម គ្រួសារ​ក៏​នាំគ្នា​តាមរក​នៅត្រង់​ចំណុចកើតហេតុ ក៏បាន​ប្រទះឃើញ​ជនរងគ្រោះ​ស្លាប់​បាត់ទៅហើយ ។

លង់ទឹក​ស្លាប់ ដោយសារ​ទៅ​ដក​ព្រលឹត​

ក្រោយពី​កើតហេតុ សមត្ថកិច្ច​បច្ចេកទេស បាន​ចុះទៅ​ធ្វើការ​ត្រួតពិនិត្យ និង កោសល្យ​វិ​ច្ឆ័​យ រួច​បា​នស​ន្និ​ដ្ធា​ន​ថា​ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសា​លង់ទឹក​មែនហើយ​បានប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ V5

លង់ទឹក​ស្លាប់ ដោយសារ​ទៅ​ដក​ព្រលឹត​