អស្ចារ្យមែន ក្លឹបរាត្រី ដែលតូចជាងគេបង្អស់ នៅលើពិភពលោក ទំហំប៉ុនទូនិយាយទូរស័ព្ទ

អាល្លឺម៉ង់៖ ជាទូទៅ យើងធ្លាប់តែឃើញក្លឹបរាំឌីស្កូ កម្សាន្តសប្បាយដែលមានទំហំធំល្មម ឬ ក៏ធំមែនទែន ប៉ុន្តែ យើងពិតជាមិនធ្លាប់បានឃើញ ក្លឹបរាំឌីស្កូណា ដែលមានទំហំតូចបំផុត ស្ទើរតែតូចជាងបន្ទប់ទឹកផ្ទះយើងទៅទៀតនោះទេ។ ដូចនេះហើយ ខ្មែរឡូតសូមណែនាំអ្នកទាំងអស់គ្នា មកស្គាល់ក្លឹបដ៏តូចចម្លែកមួយនេះដូចខាងក្រោម។

“Teledisko”​ ជាឈ្មោះក្លឹបរាំឌីស្កូមួយកន្លែង ដែលតូចជាងគេបង្អស់នៅលើពិភពលោក ហើយក៏ជាកន្លែងដែលមានតែមួយគត់ និងមនុស្សភាគច្រើនងាយស្រួលរកវាផងដែរ។ ក្លឹបរាំកម្សាន្តដ៏តូចមួយនេះ ចាប់ផ្តើមឡើងដំបូងដោយ ក្រុមហ៊ុន Deutsche Telekom ដែលជាក្រុមហ៊ុនទូរគមនាគមន៍របស់អាល្លឺម៉ង់។ វាធ្វើឡើងពីប្រអប់ឈើបួនជ្រុងមានទំហំតូចល្មម អាចផ្ទុកមនុស្សបានចាប់ពី ២ ទៅ ៣ នាក់ តែប៉ុណ្ណោះ ដែលមានទីតាំងស្ថិតនៅក្នុងស្រុក Friedrichshain-Kreuzberg ទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់។

អស្ចារ្យមែន ក្លឹបរាត្រី ដែលតូចជាងគេបង្អស់ នៅលើពិភពលោក ទំហំប៉ុនទូនិយាយទូរស័ព្ទ

អ្នកដែលមានបំណង ចង់ចូលក្លឹបចម្លែកនេះ ត្រូវតែដាក់បញ្ចូលកាក់ជាមុនសិន ទើបម៉ាស៊ីននោះវាលោតភ្លើងពណ៌លឿង ដើម្បីដំណើរការ ហើយអ្នកអាចរាំបាន ជាមួយមិត្តភក្តិ ឬដៃគូដែលអ្នកបានជ្រើសរើស។ បញ្ជាក់ផងដែរថា ផ្នែកខាងក្នុងនៃ ក្លឹប Teledisco គឺមានម៉ាស៊ីនផ្សែងមួយ (Stroboscope) ពន្លឺភ្លើងពណ៌ គ្រាប់បាល់ឌីស្កូ ទឹកកកស្ងួត និងមានអេក្រង់ (Touchscreen) ដែលអ្នកអាចបញ្ជាវា ដើម្បីជ្រើសរើសបទភ្លេងណាមួយដែលលោកអ្នកពេញចិត្ត។ ផ្ទៃខាងក្នុងចង្អៀតល្មម អាចទទួលយកបាន ហើយក៏អាចថត Selfie​ បាន ប៉ុន្តែក៏មានកន្លែងភ្ជាប់កាមេរ៉ា ដើម្បីងាយស្រួលថតរូប ឬវីដេអូ ទុកជាអនុស្សាវរីយ៍ និងការចងចាំដែលមិនអាចបំភ្លេចបានផងដែរ។

អស្ចារ្យមែន ក្លឹបរាត្រី ដែលតូចជាងគេបង្អស់ នៅលើពិភពលោក ទំហំប៉ុនទូនិយាយទូរស័ព្ទ

ដើមឡើយក្រុមហ៊ុន Deutsche Telekom​ គ្រាន់តែចង់បង្កើតវា ដើម្បីងាយស្រួលផ្លាស់ប្តូរទីតាំងក្លឹបកំសាន្ត ពេលដែលមាន ពិធីជប់លៀងនៅកន្លែងណាមួយ ប៉ុន្តែធ្វើបែបនេះ វាហាក់បីដូចជា ជម្រុញឲ្យពូកគេបង្កើតក្លឹបកម្សាន្តតូចៗ កាន់តែច្រើនេជាងមុនទៅវិញ៕

ចង់ដឹងថាសប្បាយ និង ប្លែកភ្នែកខ្លាំងប៉ុណ្ណាសូម មើលវីដេអូទាំងអស់គ្នា 

 ប្រភព៖

ដោយ នាថ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត