ប្រកាស​ជា​សាធារណៈ​នូវ​គេហទំព័រ​សិទ្ធិ​ទទួលបាន​ព័ត៌មាន www.a2i.info.gov.kh

ភ្នំពេញ: ក្រសួង​ព័ត៌មាន​នឹង​រៀបចំ​បើក សន្និសីទ​សារព័ត៌មាន​មួយ​ស្តីពី​ការប្រកាស​ជា​សាធារណៈ​នូវ​គេហទំព័រ​សិទ្ធិ​ទទួលបាន​ព័ត៌មាន www.a2i.info.gov.kh សម្រាប់​សាធារណជន​បាន​ចូលរួម​បញ្ចេញ​មតិយោបល់ ដោយ​សហការ ជាមួយ​អង្គការ​យូណេស្កូ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ព័ត៌មាន​បានឱ្យដឹងថា សន្និសីទ​សារព័ត៌មាន​នេះ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៦ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២ បន្ទប់​ផ្កាឈូក​ជាន់​ទី​១ ក្រោម​អធិបតីភាព​លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោកស្រី Anna Maj Hultgard Swedish Ambassador to Cambodia និង​លោកស្រី Anne Lemaistre Representative UNESCO to Cambodia​។​
​ទន្ទឹមនឹងនេះ ក្រសួង​ព័ត៌មាន​បានបញ្ជាក់​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន​ថា សន្និសីទ នេះ​ធ្វើឡើង ដើម្បី​បង្ហាញ​អំពី​ការដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​គេហទំព័រ​សិទ្ធិ​ទទួលបាន​ព័ត៌មាន www.a2i.info.gov.kh ជូន​សាធារណជន អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ បាន​ចូលរួម​ផ្តល់ មតិយោបល់​ក្នុងការ​ប្រមូល​ធាតុ​ចូល​មួយ សម្រាប់​យកមក​ធ្វើការ​កែលម្អ​នៅក្នុង​សេចក្តី ព្រាង​ច្បាប់ ស្តីពី​សិទ្ធិ ទទួលបាន​ព័ត៌មាន​កម្ពុជា​ដែល​ក្រុមការងារ​បច្ចេកទេស​កំ​ពុង​ពិភាក្សា​ការងារ​៕​