នី មុ​ល្លីកា នៅតែ​ជា​អ្នក​ម្តាយ​ដែលមាន​ស្ទីល ឃ្យូ​ត ឃ្យូ​ត​

Doliprane TVC

ទោះបី​ជាមាន​ផ្ទៃពោះ ក៏ពិតមែន តែ​អតីត​តារា​សម្តែង នី មុ​ល្លីកា នៅតែមាន​រូប​សម្រស់ ស្រស់ស្អាត​។​ជា​ពិ​សេស​នៅពេលដែល ថតរូប​ម្តងៗ នាង​មិន​ភ្លេច ជាមួយ​ការបញ្ចេញ​ស្ទីល​ឃ្យូ​ត ឃ្យូ​ត​ដូច​មុន នោះឡើយ​។​មានការ​និយាយថា នី មុ​ល្លីកា នៅតែ​ជា​អ្នក ​ម្តាយ ដែល​ក្រ​ម៉ិច​ក្រ​ម៉ើ​​ម​និង​គួរអោយ ស្រឡាញ់​។​ ​បើ​គិត​មកដល់ពេលនេះ នី មុ​ល្លីកា មាន​ផ្ទៃពោះ​ប្រមាណ​ជិត​៦​ខែ​ហើយ ដែល​កូន​ក្នុង​ផ្ទៃ របស់​អ្នកនាង​ជា​កូនប្រុស ​។​ ទាំង​ម្តាយ​ និង ​កូន សុទ្ធ​តែមាន​សុខភាព​ល្អប្រសើរ​។​អ្វីដែល​កត់សំគាល់ ម្តាយ​របស់ នី មុ​ល្លីកា បាន​និយាយថា ម៉ូ​ល្លីកា​និង​ស្វាមី​បាន​ត្រៀមឈ្មោះ​ដាក់អោយ​កូនប្រុស​រួចរាល់ ហើយ ​។ ​

នី មុ​ល្លីកា នៅតែ​ជា​អ្នក​ម្តាយ​ដែលមាន​ស្ទីល ឃ្យូ​ត ឃ្យូ​ត​

តែ​នៅពេលនេះ​នាង​មិនទាន់​ចង់​ប្រាប់​នោះទេ​។ នី មុ​ល្លីកា ទន្ទឹង​ចង់​អោយដល់ ​ថ្ងៃ​ឆ្លងទន្លេ​ឆាប់ ៗ និង​ឃើញ​មុខ​កូនប្រុស​សំណព្វ​របស់​នាង​។​អ្វីដែល​គួរអោយកត់សំគាល់​នោះ ទោះបី​ជាមាន ផ្ទៃពោះ និង ​ក្លាយជា​អ្នក​ម្តាយ​គេ​នៅក្នុងពេល​ឆាប់ៗ​នេះ​ក៏ពិតមែន​។​តែ នី មុ​ល្លីកា នៅតែមាន​ភាព​ក្រ​មិច ក្រ​ម៉ើ​ម ជា​ពិ​សេស​នៅពេល​នាង​ថតរូប ម្តងៗ ធ្វើអោយ​មហាជន​ដែល​បានឃើញ​រូបថត​របស់​អ្នកនាង​តែងតែ​នឹក​ដល់​ការសម្តែង​របស់​នាង​នៅក្នុង​រឿង ​«​កុមា​រវ័យ​២៥​ឆ្នាំ​»​ វគ្គ ​មួយ​ និង ​វគ្គ​ពីរ​។​

នី មុ​ល្លីកា នៅតែ​ជា​អ្នក​ម្តាយ​ដែលមាន​ស្ទីល ឃ្យូ​ត ឃ្យូ​ត​

​នី ម៉ូ​ល្លីកា មិន​ខុសពី​តារា​ស្រី​ជាច្រើន​ទៀត ដែល​កំពុង​រស់នៅ​យ៉ាង​មាន​សេចក្តីសុខ​នៅក្រៅ​ប្រទេស ជាមួយ​ស្វាមី​។​ក្នុងនោះ​នាង​ក៏ ​មិន​ខុសពី​អតីត​តារា​សម្តែង សា​រ៉ា​យ ស​ក្ខ​ណា ដែរ ទោះបី​ជាមាន​ស្វាមី​រួចហើយ​ក្តី នាង​នៅតែមាន​ឪ​កាស​បាន​ចូលរួម​សម្តែង​រឿង ជា​បន្តបន្ទាប់​ផងដែរ​។​ក្រោយពី​កូន​កើត​រឹង​ដៃ រឹង​ជើង នី មុ​ល្លីកា ក៏មាន គម្រោង​នាំ កូន​និង​ស្វាមី​មកលេង​ស្រុក​ខ្មែរ​ផងដែរ​៕ ចេ​នី​