ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

អាជ្ញាធរ​សុខាភិបាល​កា​មី​រូ​ន​រាយការណ៍​ថា តុល្យការ​នៃ​ការ​វាយប្រហារ​ភេរវកម្ម​របស់​ជន​អត្តឃាត​៤​នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ មក​រា នៅ​ទីក្រុង​បូ​ដូ នា​ចុង​ខាងជើង​ប្រទេស​កា​មី​រូ​ន ក្បែរ​ព្រំដែន​ជាមួយ​ប្រទេស​នី​ហ្សេ​រី​យ៉ា ចំនួន​អ្នក​ស្លាប់​ឡើង​ដល់​៣២​នាក់ ហើយ​មនុស្ស​៨៦​នាក់​រង​របួស ។

យោង​តាម​ប្រភព​ព័ត៌មាន​សន្តិសុខ​ថា រយៈពេល​ត្រឹម​១​ម៉ោង​គឺ​ពី​ម៉ោង​១០​ដល់​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២៥ មក​រា នារី​អត្តឃាត​៤​នាក់​បាន​បំផ្ទុះ​គ្រាប់បែក​ដាក់​ជាប់​ខ្លួន​ពួក​គេ​ក្នុង​ផ្សារ​មួយ​នៃ​ទីក្រុង​នេះ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ច្រើន​នាក់​ក្នុង​ការ​វាយប្រហារ​នេះ ដែល​គេ​គិត​ថា ជា​ស្នាដៃ​របស់​ក្រុម​បូ​កូ​ហា​រ៉ា​ម ។

ការ​វាយប្រហារ​របស់​នារី​អត្តឃាត​ទាំង​៤​នាក់​នេះ​ធ្វើ​ដំណាល​ៗ​គ្នា​ក្នុង​ផ្សារ​បូ​ដូ ។ មុន​កើត​មានការ​វាយប្រហារ​ភេរវកម្ម​នេះ​បណ្តា​កងឯកភាព​នៃ​កងទ័ព​កា​មី​រូ​ន ស្ថិត​ក្នុង​ក្រុមចម្រុះ​ពហុ​ជាតិ​ប្រឆាំង​ក្រុម​បូ​កូ​ហា​រ៉ា​ម បាន​ធ្វើការ​វាយបក​មួយ ដោយ​រួម​សហការ​ជាមួយ​កងទ័ព​ជាតិ​ដែល​ដាក់​ពង្រាយ​ក្នុង​តំបន់ ដែល​ក្នុង​ឱកាស​ការ​ប្រតិបត្តិការ​នេះ​ភេរវ​ករ​១៧​នាក់​ត្រូវ​កម្ទេច ៕