ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​ព្រៃវែង ៖ កាំភ្លើងខ្លី​​ចំនួន​២​​ដើម រួម​ជាមួយ​បង់​ចំនួន​៣មាន​​គ្រាប់​២៤​គ្រាប់​​នោះ ត្រូវ​​​អ្នកស្រុក​ប្រទះ​ឃើញស្ថិតនៅ​ចំណុច​គល់​ឈើ​​​​​ដី​​ភូមិ​ចាស់​ខាងក្រោយ​​ផ្ទះ​មន្ត្រី​គយ​ម្នាក់ ​ក្នុងភូមិ​លេខ​១ សង្កាត់​កំពង់​លាវ ក្រុង​ព្រៃវែង បង្ក​ឱ្យភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​០៧​ព្រឹក​ថ្ងៃ​ទី​២៥ ​មក​រា ២០១៦ ។

ប្រភព​ព​​ឱ្យ​​ដឹង​ថា ​ពលរដ្ឋ​​ដែល​​​ប្រទះ​ឃើញ​កាំភ្លើង​ទាំង​២​ដើម​​​នេះ ឈ្មោះ​ជាតិ សំណាង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិ-​​ឃុំ​ខាងលើ​ ។ នៅ​ព្រឹក​ថ្ងៃ​ទី​២៥​ មក​រា ​នោះ ឈ្មោះ​ជាតិ សំណាង បាន​ដើរ​ចូល​ទៅ​រក​បត់​​ជើងធំ នៅក្នុង​ដី​ភូមិ​ចាស់​នោះ ក្រោយ​​ពី​បត់ជើង​រួច​ហើយ បាន​ដើរ​ត្រឡប់​មក​វិញ ក៏​​ប្រទះ​ឃើញ​កាបូប​ខ្មៅ​១​​ប្លុង​ចោល​នៅ​ក្បែ​រគល់ឈើ ក៏​យក​មក​ពិនិត្យ​មើល​ស្រាប់​តែ​ឃើញ​មាន​កាំភ្លើងខ្លី ដល់​ទៅ​២​ដើម ទើប​រាយ​ការ​ណ៍​​​សមត្ថកិច្ច​ឱ្យ​​ចុះ​ទៅ​ពិនិត្យ​មើល​ភ្លាម​ៗ ។

ប្រភព​ដដែល​​បន្ត​​​ថា នៅ​ក្នុង​កាបូប​ខ្មៅ​នោះ​ មាន​កាំភ្លើងខ្លី​ចំនួន​២​ដើម គឺ​ម៉ាក​ឡុ​ក​១​ដើម និង​ម៉ាក​កា​​៥៤១​​ដើម និង​មាន​បង់​ចំនួន​៣ ព្រមទាំង​គ្រាប់កាំភ្លើង​ចំនួន​២៤​គ្រាប់​ផង​ដែរ ជាមួយ​គ្នា​នោះ​ ក៏​មាន​ស៊ី​មកា​ត​ម៉េ​តហ្វូ​ត​ចំនួន​២០៨​ស៊ី​ម​ទៀត​​ផង ​។

ពាក់​ព​ន្ធ័​នឹង​ការ​ប្រទះ​ឃើញ​កាំភ្លើង​ទាំង​២​ដើម​នេះ ត្រូវ​បាន​អ្នកស្រុក​នាំ​គ្នា​​សន្និដ្ឋាន​ថា អាច​ជា​កាំភ្លើង​ដែល​ក្រុម​ចោរ​យក​មក​លាក់​ទុក​ ដើម្បី​ត្រៀម​ធ្វើ​សកម្មភាព​ប្លន់​នៅ​ពេល​ណាមួយក្នុង​ក្រុង​ព្រៃវែង​​ ។ ដូច្នេះ​ហើយ​ ទើប​ធ្វើ​ឱ្យ​​ពួក​គាត់​មានការ​ព្រួយបារម្ភ​​ជា​ខ្លាំង និង​ស្នើ​សុំ​​ឱ្យ​​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​​ឱ្យ​​បាន​ច្បាស់លើ​ករណី​នេះ​។