កុំកុំ​ ត្រូវ​ប្រពន្ធ​មុន​ចោទ​ថា ជា​ឪពុក​ដែល​គ្មាន​ទំនួលខុសត្រូវ

កុំកុំ​ ត្រូវ​ប្រពន្ធ​មុន​ចោទ​ថា ជា​ឪពុក​ដែល​គ្មាន​ទំនួលខុសត្រូវ

​អ្នក​ស្រី​ Zing-Ci Leung ដែល​ជា​ប្រពន្ធ​​ទី១​របស់​តារា​ក្បាច់គុន​ Donnie Yen (កុំកុំ​ ) បាន​ចោទ​​ឲ្យ​ថា​តារា​វ័យ៥២​ឆ្នាំ​រូប​នេះ​គឺ​ជា​ឪពុក​​មិន​ល្អ​ម្នាក់​​ដែល​​គ្មាន​ទំនួល​ខុស​ត្រូវ​លើ​កូន​និង​ប្រពន្ធ​មុន។

 

តាម​សារព័ត៌មាន​ Xinhua បាន​ឲ្យ​ដឹង​ថា​ តួ​​ឯក​ក្នុង​រឿង “Ip Man”​ បាន​ជួប​អ្នក​ស្រី Zing-Ci Leung ដំបូង​កាល​ពី​ឆ្នាំ​១៩៩៣។ ទើប​ស្គាល់​គ្នា​រយៈ​ពេល​ខ្លី​​ ពួក​គេ​ក៏​សម្រេច​ចិត្ត​​រៀបការ​ដោយ​ស្ងាត់​ៗ​កាល​ពី​ខែ​វិច្ឆិកា​នៅ​ឆ្នាំ​នោះ ហើយ​មាន​មនុស្ស​តិច​ណាស់​ដែល​ដឹង​រឿង​នេះ។

 

កុំកុំ​ ត្រូវ​ប្រពន្ធ​មុន​ចោទ​ថា ជា​ឪពុក​ដែល​គ្មាន​ទំនួលខុសត្រូវ

 

ក្នុង​ឆ្នាំ​១៩៩៥​ អ្នក​ទាំង​ពីរ​ក៏​ចែក​ផ្លូវ​គ្នា​ដើរ ស្រប​ពេល​ Zingកំពុង​មាន​ផ្ទៃ​ពោះ​កូន​ប្រុស​​​ដែល​មាន​ឈ្មោះ​ថា Man-Zeok Yen។ អ្នក​ស្រី Zing បាន​និយាយ​ថា៖”ចាប់​តាំង​ពី​កូន​ប្រុស​កើត​មក Donnie មិន​ដែល​ខ្វល់​ពី​កូន​នេះ​ទេ”។ នៅ​ឆ្នាំ ២០១៣ Man-Zeok Yen ត្រូវ​វះ​កាត់​សង្គ្រោះ​បន្ទាន់ អ្នក​ស្រី​បាន​ទូរសព្ទ​ទៅ Yen ដើម្បី​ត្រូវ​ការ​ជំនួយ។ ប៉ុន្តែ​កុំកុំ​បាន​យក​លេស​ថា​រវល់​រហូត​។

 

ចំពោះ​រឿងរ៉ាវ​នេះ​កាល​ពី​ពេល​ថ្មី​ៗ​ Donnie Yen បាន​​បក​ស្រាយ​​ក្នុង​កិច្ច​សម្ភាសន៍មួយ​ថា​៖”រៀងរាល់​ខែ​ ខ្ញុំ​បាន​ផ្ញើ​លុយ ៤០ ០០០​យន់​(ប្រហែល​៦០៨១ដុល្លារ)​ទៅ​កូន​ប្រុស។ ចំនួន​ទឹក​ប្រាក់​នេះ​គឺ​គ្រប់គ្រាន់​សម្រាប់​ម្ដាយ​កូន​​រស់​នៅ​សុខ​ស្រួល។ ហើយ​ផ្ទះ​ចាស់​ពេល​យើង​រស់​នៅ​ជាមួយ​គ្នា​ក៏​ខ្ញុំ​ឲ្យ​ពួក​គេ​ទាំង​អស់​ដែរ៕

 

កុំកុំ​ ត្រូវ​ប្រពន្ធ​មុន​ចោទ​ថា ជា​ឪពុក​ដែល​គ្មាន​ទំនួលខុសត្រូវ

 

ចុចអាន៖កុំកុំ៖ “ខ្ញុំ​មាន​អារម្មណ៍រង​​សម្ពាធ​​ពេល​​ត្រូវ​ប្រកួត​ជាមួយ Mike Tyson”

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ zing