សាលារាជធានីអំពាវនាវ ដល់ពលរដ្ឋនៅផ្លូវ២៧១ បញ្ឈប់ការលក់ដូររំលោភ លើចិញ្ចើមផ្លូវចាប់ពី ចន្លោះមន្ទីរពេទ្យរុស្ស៊ី ដល់ក្លោងទ្វារវត្តសន្សំកុសល

ភ្នំពេញ៖ សាលារាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦នេះ បានធ្វើការអំពាវនាវ ទៅដល់ប្រជាពលរដ្ឋនៅផ្លូវ លេខ២៧១ទាំអស់ ត្រូវបញ្ឈប់ការលក់ដូរ រំលោភលើចិញ្ចើមផ្លូវ ចាប់ពីចន្លោះមន្ទីរពេទ្យរុស្ស៊ី ដល់ក្លោងទ្វារវត្តសន្សំកុសល។

យោងតាមបណ្តាញសង្គម (Faceook) ផ្លូវការរបស់លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានលើកឡើងថា “ពេលនេះមានបងប្អូនប្រជាពលរដ្ឋមួយចំនួន បាននិងកំពុងលក់ដូរដោយបាន រំលោភលើចិញ្ចើមផ្លូវ លេខ២៧១ និងហៀរចូលសាច់ផ្លូវតែម្តង ចាប់ពីចំណុចមុខមន្ទីរពេទ្យរុស្ស៊ី ដល់ក្លោងទ្វារវត្តសន្សំកុសល។ ការលក់ដូរបែបនេះ បានធ្វើឲ្យប៉ះពាល់ដល់ការធ្វើចរាចរណ៍ និងថ្មើរជើងរបស់ប្រជាពលរដ្ឋ”។

លោក បានបញ្ជាក់ថា សាលារាជធានីភ្នំពេញ សូមឲ្យបងប្អូនទាំងអស់ មេត្តាបពា្ឈប់រំលោភលើចិញ្ចើម និងទ្រូងផ្លូវនេះ ចាប់ពីពេលនេះតទៅ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងសម្រួលការធ្វើដំណើរ របស់ប្រជាពលរដ្ឋ៕