មីដុំរបស់ សិប្បកម្មផលិតមី ស៊ុ រចនា សញ្ញាតោបី ផ្ទុកទៅដោយសារធាតុ គីមីត្រូវបានមន្រ្តី កាំកុងត្រូល ខេត្តព្រះសីហនុ ធ្វើការរឹបអូស

ព្រះសីហនុ៖ មីដុំចំនួន ៣កញ្ចប់ ស្មើនិង៣គីឡូក្រាម ដែលមានផ្ទុកទៅដោយ សារធាតុបូរ៉ាក់កំរិតខ្ពស់ (សារធាតុគីមី ហាមឃាត់) របស់សិប្បកម្មផលិតមី ស៊ុ រចនា សញ្ញាតោបីដែលមានទីតាំង ផលិតនៅក្នុងសង្កាត់ បឹងទំពន់ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ត្រូវបានមន្រ្តីកាំកុងត្រូល ខេត្តព្រះសីហនុ ស្វែងរកឃើញមានដាក់ តាំងលក់លើទីផ្សារក្នុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦នេះ ។

កិច្ចប្រតិបត្តិការនេះ ដឹកនាំដោយ លោក គឹម វិដាល អនុប្រធានសាខា កាំកុងត្រូល ខេត្តព្រះសីហនុ រួមនិងមន្រ្តីមន្ទីរពាណិជ្ជកម្ម ព្រមទាំងមន្រ្តីសាលា ខេត្តព្រះសីហនុផងដែរ ។

បន្ទាប់ពីបានធ្វើការ ពិសោធន៍រកឃើញសារធាតុនេះ នៅឯទីតាំងអាជីវករ តាំងលក់ក្នុង ទីផ្សារ សមត្ថកិច្ចជំនាញ ក៏បានសំរេចធ្វើការរឹបអូស យកទៅកំទេចចោល ព្រមទាំងបានឲ្យ អាជីវករធ្វើកិច្ចសន្យា បញ្ឈប់ការលក់ផលិតផល មីដុំប្រភេទនេះផងដែរ ។

មន្រ្តីកាំកុងត្រូល ក៏បានសំនូមពរបងប្អូន ប្រជាពលរដ្ឋទាំងអស់ មេត្តាប្រុងប្រយ័ត្ន ចំពោះផលិតផលប្រភេទនេះ ដែលបានសង្ស័យថា បានចរាចរដាក់លក់ នៅទូទាំងប្រទេស ។

ជាងនេះទៅទៀតមន្រ្តី កាំកុងត្រូលខេត្តព្រះសីហនុ ក៏បានប្រកាសលេខ Hot line ចំនួន ២ខ្សែផងដែរប្រសិនបើ បងប្អូនជួបប្រទះ នៅចំណីម្ហូបអាហារ ដែលសង្ស័យប៉ះពាល់ ដល់សុខភាពគឺលេខ៖ 017 443 737 – 012 975 657 ៕