លោក ចន ឃើរី ជំនួបជាមួយ តេជោ សែន មិនមែន ជាលើកទី១ទេ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការ បរទេស សហរដ្ឋអាមេរិក នៅថ្ងៃអង្គារ ទី ២៦ ខែមករា ឆ្នាំ២០១៦ បានថ្លែងអះអាងថា លោកបានធ្វើដំណើរកាន់ប្រទេសកម្ពុជា ច្រើនលើកច្រើនសារមកហើយ និងបាន ជួបប្រាស្រ័យការងារជាមួយសម្តេចតេជោ ហ៊ុន សែន ជាច្រើនលើកផងដែរ នៅក្នុងកិច្ចខិតខំប្រឹងប្រែង រួមគ្នា ក្នុងការបង្កើតសាលាក្តីខ្មែរក្រហម ដែលគាំទ្រដោយអង្គការសហប្រជាជាតិ។

លោក បានថ្លែងនៅក្នុងសនិ្នសីទកាសែត ក្រោយជួបជាមួយនាយករដ្ឋមន្រ្តីកម្ពុជា សមភាគីហោ ណាំហុង ព្រមទាំងគណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលមួយចំនួន នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ថា “ខ្ញុំបានមកទីនេះ ជាច្រើនលើកមកហើយ ហើយទីបំផុតសាលាក្តីខ្មែរក្រហមមួយ ត្រូវបានបង្កើត។”

លោក បន្តថា “យើងបានជំរុញឲ្យមានការទទួលខុសត្រូវជាអន្តរជាតិ (តុលាការ) ចំពោះឧក្រិដ្ឋកម្ម សង្រ្គាមនៃរបបប៉ុលពត។ ឥឡូវនេះអ្នកផងទាំងពួង ទទួលបានរង្វាន់ពីសាលាក្តី តួយ៉ាងប៉ុលពតខ្លួន ឯងស្លាប់ តាំងពីមុនបង្កើតសាលាក្តី..និងអ្នកឯទៀត ក៏បានជាប់ពន្ធនាគារ នោះហើយជាការទទួល ខុសត្រូវ ហើយសាលាក្តីនៅតែបន្តដំណើរទៅមុខទៀត”។

លោក ចន ឃើរី ជំនួបជាមួយ តេជោ សែន មិនមែន ជាលើកទី១ទេ

លោក ចន ឃើរី ជំនួបជាមួយ តេជោ សែន មិនមែន ជាលើកទី១ទេ