លោកលី ធុជ ចុះត្រួតពិនិត្យផ្សារបានលុង រកដំណោះស្រាយបញ្ហាសំរាមជូនអាជីវករ

រតនគិរីៈ នាព្រឹកថ្ងៃទី២៦ ខែមករា នេះប្រធានក្រុមការងារ ថ្នាក់ជាតិចុះមូលដ្ឋានខេត្តរតនគិរី លោកទេសរដ្ឋមន្ត្រីលី ធុជ អមដំណើរដោយលោកអ៊ុក សំអុល អភិបាលក្រុងបានលុង បានចុះត្រួតពិនិត្យផ្សារបានលុងរកដំណោះស្រាយបញ្ហា សំរាមជូនអាជីវករ។ ការចុះត្រួតពិនិត្យនាព្រឹកនេះ បន្ទាប់ពីក្រុមអាជីវករលក់ដូរជាច្រើនអ្នក បានសំណូមពរអោយជួយអន្តរាគមន៍ ករណីម្ចាស់វិនិយោគផ្សារ យករទះដឹកសំរាមមកគរទុក កន្លែងលក់ដូររបស់ពួកគាត់ ប៉ះពាល់ដល់សុខភាព និងពុំមានភ្ញៀវហ៊ានចូលទៅ ក្បែរតូបទិញម្ហូបអាហារ បន្លែ ផ្លែឈើ ពោលគឺ លក់ពុំដាច់ដោយសារតែបញ្ហា ក្លិនស្អុយចេញពីគំនរសំរាម។

បើតាមក្រុមអាជីវករប្រាប់អោយដឹងថា គំនរសំរាមខាងលើនេះត្រូវបានខាងម្ចាស់វិនិយោគផ្សារបានលុង ដឹកយកមកគរទុកប្រហែលមួយអាទិត្យកន្លងមក ដោយកន្លែងចង្អៀតមិនអាចអោយ ខាងក្រុមហ៊ុនប្រមូលសំរាមយក រថយន្តដឹកសំរាមចេញបានទេ។ ក្រុមអាជីវករបញ្ជាក់ឲ្យដឹងទៀតថា ពួកគាត់តំរូវអោយបង់លុយ ប៉ុន្តែខាងភាគីវិនិយោគផ្សារបានលុង និងក្រុមហ៊ុនប្រមូលសំរាម ចេះតែឆ្លើយដាក់គ្នាយកតែរួចរៀងៗខ្លួន មិនគិតពីផលប៉ះពាល់របស់ពួកគាត់។ ក្នុងព្រឹកថ្ងៃទី២៦ ខែមករា លោកទេសរដ្ឋមន្ត្រីលី ធុជ ដែលចុះត្រួតពិនិត្យផ្សារបានលុង រកដំណោះស្រាយបញ្ហាសំរាម ជូនក្រុមអាជីវករបានជំរុញអោយអភិបាលក្រុងបានលុង លោក អ៊ុក សំអុល និងលោកជា គង់ ប្រធានក្រុមហ៊ុនប្រមូលសំរាម ត្រូវសហការគ្នាដើម្បី លៃយកពេលវេលាណាមួយ សមស្របដែលក្រុមអាជីវករ សំរាកពីការលក់ដូរចូលយក សំរាមដឹកចេញមកក្រៅ ជៀសវាងបង្ក  ផលប៉ះពាល់ដល់ការរកស៊ី របស់ពួកគាត់។ គួររំលឹកផងដែរថា បញ្ហារវាងម្ចាស់វិនិយោគផ្សារបានលុង អាជ្ញាធរក្រុងបានលុង និងក្រុមហ៊ុនប្រមូលសំរាមមានបញ្ហាក្តីក្តាំ នឹងគ្នាមិនចេះចប់ មិនចេះហើយ ដូចជារឿងបញ្ហាសំរាមប្រមូលមិនទាន់ បញ្ហាដីរដ្ឋទំហំ៥៤x១១០ ដណ្តើមគ្នាកាន់កាប់ ធ្វើអាជីវកម្មយកផលប្រយោជន៍រៀងៗខ្លួន មិនគិតពីផលលំបាករបស់ ក្រុមអាជីវករដែលជាអ្នករងគ្រោះ ព្រោះពួកគាត់ត្រូវបង់លុយថ្លៃភាស៊ីសំរាមប្រចាំខែ និងភាស៊ីផ្សារប្រចាំថ្ងៃ-ខែ សរុបទៅក្នុង១តូបៗចំណាយអស់ជាង២០ម៉ឺនរៀល ៕

លោកលី ធុជ ចុះត្រួតពិនិត្យផ្សារបានលុង រកដំណោះស្រាយបញ្ហាសំរាមជូនអាជីវករ

លោកលី ធុជ ចុះត្រួតពិនិត្យផ្សារបានលុង រកដំណោះស្រាយបញ្ហាសំរាមជូនអាជីវករ

លោកលី ធុជ ចុះត្រួតពិនិត្យផ្សារបានលុង រកដំណោះស្រាយបញ្ហាសំរាមជូនអាជីវករ

លោកលី ធុជ ចុះត្រួតពិនិត្យផ្សារបានលុង រកដំណោះស្រាយបញ្ហាសំរាមជូនអាជីវករ