អាមេរិក សង្ឃឹមថា កម្ពុជា នឹងបន្តជំហាន លើផ្លូវលទ្ធិ ប្រជាធិបតេយ្យ សេរីពហុបក្ស និងការគោរព សិទ្ធិមនុស្ស កាន់តែប្រសើរ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការ បរទេសសហរដ្ឋអាមេរិក លោក ចន ឃើរី នៅថ្ងៃអង្គារ ទី ២៦ ខែមករា ឆ្នាំ២០១៦ បានថ្លែងអះអាងនូវ ក្តីសង្ឃឹមរបស់លោកផ្ទាល់ ក៏ដូចពិភពលោកទាំងមូលថា ប្រទេសកម្ពុជា នឹងបន្តបោះជំហានៅលើមាគ៌ាដ៏ត្រឹមត្រូវអនុឡោម តាមគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស និងការគោរសិទ្ធិមនុស្សកាន់តែល្អថែមទៀត។

 លោក បានថ្លែងនៅក្នុងសនិ្នសីទកាសែត ក្រោយជួបជាមួយនាយករដ្ឋមន្រ្តីកម្ពុជា សមភាគីហោ ណាំហុង ព្រមទាំងគណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលមួយចំនួន នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ថា “ខ្ញុំសង្ឃឹម ពិភពលោកសង្ឃឹមផងដែរថា ប្រទេសកម្ពុជា នឹងទទួលនូវគុណវឌ្ឍកាន់តែពេញលេញ ពីការធ្វើឲ្យមានដំណើរការលទ្ធិប្រជាធិបតេយ្យ។ យើងពិតជាយកចិត្តទុកដាក់ចំពោះការគោរពសិទ្ធិមនុស្ស សេរីភាពជាសាកល និងអភិបាលកិច្ច ល្អ។ដំណើរអភិក្រមលើកិច្ចការទាំងនេះ គឺជាការសម្រេចឲ្យខាងតែបានជាផ្លែផ្កា នូវកិច្ចសហប្រតិបត្តិកា រដ៏មានសក្តានុពលរបស់យើងទាំងពីរ ក៏ជាផលប្រយោជន៍របស់ប្រជាជនកម្ពុជាផងដែរ”។