ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

ក្នុង​បទ​យកការណ៍​មួយ​ដែល​ទូរទស្សន៍ BBC ចាក់​ផ្សាយ​នា​យប់​ថ្ងៃ​ទី​២៥ មក​រា អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​ម្នាក់​នៃ​រតនាគារ​អា​េ​ម​រិ​ក​អះអាង​ថា ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន ពុក​រលួយ ។

លោក ADAM SZUBIN អនុរដ្ឋមន្ត្រី​រតនាគារ​ទទួល​បន្ទុក​ខាង​តស៊ូ​ប្រឆាំង​ភេរវកម្ម​ក្នុង​កម្មវិធី PANORAMA ថ្លែង​ថា យើង​ឃើញ​បណ្តា​មិត្តភក្តិ និង​បណ្តា​សម្ព័ន្ធមិត្ត​ជិតដិត​របស់​លោកពូ​ទី​ន សុទ្ធតែ​មានបាន​ដោយ​ប្រើ​ធនធាន​របស់​រដ្ឋ ។

ចំពោះ​អ្នកកាន់កាប់​ធនធាន​ថាមពល​ដែល​សម្បូរ​បែប​របស់​រុ​ស្ស៊ី ឬ​កុងត្រា​សាធារណៈ​នានា​ត្រូវ​បាន​លោកពូ​ទី​ន បែងចែក​ឱ្យ​បណ្តា​អ្នក​ដែល​លោក​យល់​ថា ពួក​គេ​នឹង​បម្រើ​លោក ។ ចំពោះ​រូប​ខ្ញុំ​យល់​ថា បែប​នេះ​គេ​ហៅ​ថា ពុក​រលួយ​ហើយ ។

ខណៈ​ដែល​មនុស្ស​ជំនិត​ជា​ច្រើន​របស់​លោកពូ​ទី​ន ស្ថិត​ក្រោម​ទណ្ឌកម្ម​របស់​អា​មេ​រិ​ក ដែល​សម្រេច​កាលពី​ឆ្នាំ​២០១៤ យោង​តាម BBC នេះ​ជា​លើក​ដំបូង​ដែល​រដ្ឋការ​អា​េ​ម​រិ​ក​ចោទ​ប្រធានាធិបតី​រុ​ស្ស៊ី​ដែល​កំពុង​កាន់​អំណាច ។

លោក SZUBIN ពុំ​ចង់​ធ្វើ​អត្ថាធិប្បាយ​លើ​របាយការណ៍​សម្ងាត់​មួយ​របស់ CIA ដែល BBC លើក​មក​និយាយ ហើយ​ដែល​របាយការណ៍​នោះ​កាលពី​ឆ្នាំ​២០០៧ វាយតម្លៃ​ទ្រព្យសម្បត្តិ​របស់​លោកពូ​ទី​ន ថា មាន​ប្រមាណ​ដល់​៤០​ពាន់​លាន​ដុល្លារ​ឡើយ ក៏​ប៉ុន្តែ​លោក​គូសបញ្ជាក់​ថា ប្រធានាធិបតី​រុ​ស្ស៊ី​បង្កើត​ដោយ​ខ្លួនឯង​នូវ​បេតិកភណ្ឌ​សម្ងាត់​មួយ​ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ ។ បេតិកភណ្ឌ​សម្ងាត់​នេះ​អាច​ប៉ះពាល់​ដល់​ប្រាក់​រដ្ឋ​ប្រមាណ​ជា​១១០.០០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ។

អ្នកនាំពាក្យ​ម្នាក់​របស់​ប្រធានាធិបតី​រុ​ស្ស៊ី ដែល​សួរ​ដោយសារ​ព័ត៌មាន​អង់គ្លេស​ពី​រឿង​ចោទប្រកាន់​នេះ ថ្លែង​ថា ក្នុង​ចំណោម​ការ​ចោទប្រកាន់​ទាំងនោះ​ពុំ​មានការ​ចោទប្រកាន់​ណាមួយ​សម​នឹង​លើកយក​មក​ធ្វើ​អត្ថាធិប្បាយ​ឡើយ ព្រោះ​ការ​ចោទប្រកាន់​ទាំងនេះ​សុទ្ធតែ​ជា​ការ​ប្រឌិត​សុទ្ធសាធ ៕