នេសាទ ជនជាតិចិនម្នាក់ ទទួលបាន លាភជ័យដ៏ មិនគួរឲ្យជឿពី ត្រីមួយក្បាល

(ប៉េកាំង)៖ អ្នកនេសាទម្នាក់ នៅក្នុងប្រទេសចិន ទទួលបានលាភជ័យ ដ៏មិនគួរឲ្យជឿ កាលពីសប្តាហ៍មុន ដោយគាត់បានចាប់បាន ត្រីកង្កែបយក្សពណ៌លឿង មួយ ដែលត្រូវ បានគេស្គាល់នៅក្នុ ងប្រទេសចិនថាជា ត្រីBahaba។

បន្ទាប់ពីការដេញថ្លៃ២ ទៅ ៣លើករួចមក អ្នកនេសាទនោះបានលក់ត្រីនោះដោយគិត ទំងន់ ១ផោនតម្លៃ ២៦៩៦,២៥ ដុល្លារសហរដ្ឋអាមេរិក ដែលសរុបនៃតម្លៃ

ត្រីយក្ស ទាំងមូលគាត់ ទទួលបាន ៤៧២.០៩១ ដុល្លារសហរដ្ឋអាមេរិក។

ជាមួយគ្នានេះដែរ អ្នកនេសាទរូបនោះ បាននិយាយថា គាត់នេសាទបានត្រីយក្សមួយក្បាល ទំងន់ ១៧៦ផោន( ៧៩,៨គីឡូក្រាម) អណ្តែតខ្លូននៅលើផ្ទៃសមុទ្រ បន្ទាប់មកគាត់ក៏ បានស្រង់វាឡើងមក។  គាត់ពិតជាអ្នកនេសាទមានសំណាងបំផុត។

ដោយឡែក នៅក្នុងឆ្នាំ ២០០៨ ក្រុមអ្នកនេសាទហុងកុងមួយក្រុមបានលក់ត្រី Bahaba ក្នុងតម្លៃត្រឹមតែ ២.៥៨៨ដុល្លារសហរដ្ឋអាមេរិកតែប៉ុណ្ណោះ។ ចំណែកឯត្រី Bahabaមួយ ក្បាលទៀត ត្រូវបានចាប់បាននៅក្នុងប្រទេសចិន ព្រមទាំងលក់លក់នៅក្នុងតម្លៃដ៏ខ្ពស់មួយ ចំនួន ៥៤២.៩០៥ដុល្លារ សហរដ្ឋអាមេរិក។

គួរបញ្ជាក់ដែរថា ត្រីរបស់ប្រទេសចិន ដែលមានឈ្មោះថា ត្រី Bahaba អាចលូតលាស់បាន ២០៤សង់ទីម៉ែត្រ និងមានទំងន់ ៩៩,៧៩គីឡូក្រាម៕

នេសាទ ជនជាតិចិនម្នាក់ ទទួលបាន លាភជ័យដ៏ មិនគួរឲ្យជឿពី ត្រីមួយក្បាល