ព័ត៌​មានកីឡា &raquo កីឡាអន្តរជាតិ

លោក Louis van Gaal គ្រូបង្វឹក​ជនជាតិ​ហូ​ឡង់​បាន​ទទួល​សំណើ​ពី​ប្រធាន​ក្លិប​Man Utd​ឱ្យ​លាលែង​តំណែង​ក្រោយ​ពី​ដឹកនាំ​ក្លិប​ប្រកួត​ចាញ់​ក្លិប​Southampton​ក្នុង​ក្របខ័ណ្ឌ​ប្រឺ​មី​ញេ​លី​ក​អង់គ្លេស​ក្នុង​ដី​០-១​កាលពី​ថ្ងៃ​ទី​២៣ មក​រា ។ Man Utd បាន​លុប​ចោលការ​ហ្វឹកហាត់​នៅ​ថ្ងៃ​ទី​២៤ មក​រា ក្រោយ​ចាញ់​ក្លិប​Southampton​ដែល​ធ្វើ​ឱ្យ​ក្លិប​ស្ថិត​នៅ​លំដាប់​ទី​៥​តាម​ពីក្រោយ​ក្លិប​Spurs ស្ថិត​នៅ​លំដាប់​ទី​៤ ចំនួន​៥​ពិន្ទុ ក្នុង​ការ​ប្រកួត​ចំនួន​២៣​លើក ។

បច្ចុប្បន្ន Man Utd បានឱ្យ​លោក​Ryan Giggs ដែល​ជា​សមាជិក​គ្រូបង្វឹក​ដឹកនាំ​ការហ្វឹកហាត់​ជំនួស​ខណៈ​ពេល​លោក​Lovis van Gaal​បាន​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ពិធី​ខួបកំណើត​កូនស្រី​នៅ​ប្រ​ទេ​ហូ​ឡង់ ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ ក៏​មាន​របាយការណ៍​បញ្ជាក់​ថា លោក Ed Wooward ប្រធាន​ក្លិប​Man Utd បាន​ដាក់​សំណើ​ឱ្យ​គ្រូបង្វឹក​ជនជាតិ​ហូ​ឡង់​រូប​នេះ​ចាក​ចេញពី​តំណែង​ផង​ដែរ ។

លោក Louis van Gaal បាន​ត្រឡប់​មក​អង់គ្លេស​វិញ​នៅ​ថ្ងៃ​ទី​២៦ មក​រា ម៉ោង​ក្នុងស្រុក និង​បាន​ចូល​ជួប​លោក​Ed Woodward ដែល​បាន​ដាក់​ជម្រើស​ឱ្យ​៣​ឱ្យ​ជ្រើសរើស គឺ​ត្រូវ​លាលែង​ដោយ​ខ្លួនឯង ឬ​រង់ចាំ​ឱ្យ​ចប់​រដូវ​កាល មុន​កិច្ចសន្យា​នៅ​ឆ្នាំ​២០១៧ ឬ​ត្រូវ​បណ្ដេញចេញ ៕