ច្នៃ​ផាវ​ធ្វើ​គ្រាប់បែក​បោក​ត្រី ភ្លាត់ស្នៀត​ត្រូវ​ដៃស្ដាំ​បែក​អស់​ចំនួន ៣ ម្រាម​

Doliprane TVC

​ខេត្តបាត់ដំបង​៖ យុវជន​ម្នាក់​រងរបួស​ធ្ងន់ ត្រូវ​ក្រុមគ្រួសារ​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន ខណៈ​ជនរង
គ្រោះ​នាំ​មិត្តភក្តិ​ចំនួន ៣ នាក់​ជិះ​ម៉ូតូ ១ គ្រឿង​ទៅ​ទិញ​ផាវ​ចំនួន ១២ គ្រាប់​នៅក្នុង​ផ្សារ រួច​នាំគ្នា​ទៅ​មាត់​ស្ទឹង​ចំងាយ​ពី​ផ្ទះ​ប្រហែល ៣ គីឡូម៉ែត្រ រួច​យក​ផាវ​ចង​ជាប់​គ្នា ដើម្បី​ធ្វើ​គ្រាប់បែក ។ បន្ទាប់មក​ក៏​ដុត បណ្ដាលឱ្យ​ផ្ទុះ​នៅ​នឹង​ដៃ​បែក​ម្រាម​ដៃស្តាំ​អស់​ចំនួន ៣ ម្រាម​តែម្តង ។

ច្នៃ​ផាវ​ធ្វើ​គ្រាប់បែក​បោក​ត្រី ភ្លាត់ស្នៀត​ត្រូវ​ដៃស្ដាំ​បែក​អស់​ចំនួន ៣ ម្រាម​

ភ្លាមៗ នោះ​ត្រូវបាន​មិត្តភក្តិ​ដឹក​តាម​ម៉ូតូ​យកទៅ​ផ្ទះ រួចមក​បញ្ជូន​បន្តទៅ​ព្យាបាល​នៅ​មន្ទីរ​រ​ពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង ១១ និង ៣០​នាទី​ព្រឹក​ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០១៦ កន្លងទៅនេះ​ស្ថិតនៅ​ចំណុច​ក្បែរ​មាត់​ស្ទឹង​កំរៀង ភូមិ​កំរៀង ឃុំ​កំរៀង ស្រុក​កំរៀង ខេត្តបាត់ដំបង ។ ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា ជនរងគ្រោះ មាន ឈ្មោះ ស្រេង ឌី​ណា ភេទ​ប្រុស អាយុ ១៦ ឆ្នាំ​ជា​សិស្ស រស់នៅ​ភូមិ​ឃុំ​ខាងលើ ។

ច្នៃ​ផាវ​ធ្វើ​គ្រាប់បែក​បោក​ត្រី ភ្លាត់ស្នៀត​ត្រូវ​ដៃស្ដាំ​បែក​អស់​ចំនួន ៣ ម្រាម​

ប្រភព​បន្តទៀតថា មុនពេល​កើតហេតុ គេ​ឃើញ​យុវជន​រងគ្រោះ​បាន​បបួល​មិត្តភក្តិ ជិះ​ម៉ូតូឌុប​គ្នា​ទៅលេង​នៅក្បែរ​មាត់​ស្ទឹង រួចមក​ក៏​យក​ផាវ​ដែល​ខ្លួន​បាន​ទិញ​ពី​ផ្សារ​ទៅ​ច្នៃ​ធ្វើ ជា​គ្រាប់បែក ដោយ​ចងភ្ជាប់​គ្នា ហើយ​ពេលនោះ​ពួកគេ​នាំគ្នា​ដើរទៅ​កន្លែង​មាន​ត្រី ស្រាប់តែ​យុវជន​រងគ្រោះ បាន​ដុត​ប្រឆេះ​ផាវ​គ្រាប់បែក ហើយ​កាន់​នឹង​ដៃ​បម្រុង​បោះ​ចូលទៅក្នុង ទឹក លុះ​បោះ​មិនទាន់​ក៏​បណ្ដាលឱ្យ​ផ្ទុះ​ភ្លាមៗ រងរបួស​បែក​ចំ​ម្រាមដៃ​ខាងស្ដាំ​អស់​ចំនួន ៣ ម្រាម​តែម្តង ។

ច្នៃ​ផាវ​ធ្វើ​គ្រាប់បែក​បោក​ត្រី ភ្លាត់ស្នៀត​ត្រូវ​ដៃស្ដាំ​បែក​អស់​ចំនួន ៣ ម្រាម​

ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​មិត្តភក្តិ​ឌុប​តាម​ម៉ូតូ​យកទៅ​ផ្ទះ រួច​ត្រូវ​បងប្អូន​បញ្ជូនបន្ត​ទៅកាន់ មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន ដើម្បី​លាង​របួស​ទាន់ពេលវេលា​ផងដែរ ។ សូមបញ្ជាក់​ផងដែរ​ថា ការយក​ផាវ​ទៅ​ច្នៃ​ធ្វើជា​គ្រាប់បែក​បោក​ត្រី​នេះ ធ្លាប់មាន​គ្រោះថ្នាក់ បណ្តាលឱ្យ​រងរបួស​ជា​ញឹកញាប់​ណាស់ ។ ដូច្នេះ​ត្រូវតែ​ប្រុងប្រយ័ត្ន​ខ្ពស់ មិនត្រូវ​នាំគ្នា​ទិញ​ផាវ​យកទៅ​ធ្វើបែបនេះ​ដូច​យុវជន​ខាងលើ​ឡើយ នៅ​ថ្ងៃ​ណាមួយ​អាច​បណ្តាល ឱ្យមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ថែមទៀត​ផង ៕ TV5