សម្តេច​តេ​ជោ ​បញ្ចុះតម្លៃ​ប្រលង​ពេទ្យ​ពី​ ៥០ ​ម៉ឺន​រៀល​មក​ត្រឹម ១0​ ម៉ឺន​រៀល​

Doliprane TVC

​ភ្នំពេញ ​៖ សម្តេច​តេ​ជោ ហ៊ុន សែន​បញ្ជាក់​ក្នុង បណ្តាញ​ទំនាក់ទំនង​សង្គម ហ្វេ​ស​ប៊ុ​ក នា​ល្ងាច​ថ្ងៃទី​២២ មករា​ថា “​នៅ​​ថ្ងៃនេះ​ក្រោយពី​បានទទួល​សំណើ​របស់​យុវ​សិស្ស Darapiseth Sokha ដែល​បាន​ផ្ញើមក​ខ្ញុំ​តាម Facebook​ សុំ​ការ​​បញ្ចុះ​ថ្លៃ​សម្រាប់​ការប្រឡង​ចេញ​ថ្នាក់ជាតិ​សម្រាប់ វិស័យ​សុខាភិបាល ដែល​ត្រូវ​បង់​ថវិកា​ ៥០០.០០០ រៀល គឺ ​បានធ្វើ​ឱ្យ​ខ្ញុំ​យល់​កាន់តែច្បាស់​អំពី​ស្ថានភាព​សិក្សា​និង​ស្ថានភាព រស់នៅ​របស់​និស្សិត​យើង ដែល​ខ្ញុំ​ត្រូវតែ​ដោះស្រាយ​ជា​​បន្ទាន់​”​។​ ក្នុង​ផេ​ក បណ្តាញ​ទំនាក់ទំនង​សង្គម ហ្វេ​ស​ប៊ុ​ករប​ស់ម្តេច​តេ​ជោ​ហ៊ុនសែន​បានបញ្ជាក់​ផង​ថា “​ក្រោយពី​ខ្ញុំ​បាន​ពិភាក្សា​ជាមួយ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ហើយ​នៅថ្ងៃនេះ​គឺ​ខ្ញុំ​បានសម្រេច​បញ្ចុះ ថ្លៃ​ជូន​និស្សិត​នៅត្រឹម​១០០.០០០ រៀល​។

សម្តេច​តេ​ជោ ​បញ្ចុះតម្លៃ​ប្រលង​ពេទ្យ​ពី​ ៥០ ​ម៉ឺន​រៀល​មក​ត្រឹម ១0​ ម៉ឺន​រៀល​

ខ្ញុំ​សង្ឃឹមថា​និស្សិត​ចំនួន ១.៤៣៣ នាក់ នឹង​បាន​ធូរស្រាល​មួយកម្រិត​ធំ​ចំពោះ​ការបញ្ចុះ​ថ្លៃ​ខាងលើនេះ​ហើយនឹង​បាន​នៅសល់​ថវិកា​មួយចំនួន​សម្រាប់​យកទៅ​ដោះស្រាយ​លើ​ជីវភាព​រស់នៅ អោយបាន​ប្រសើរឡើង​។ នេះ​ជាការ​ឆ្លើយតប​​ជាប​ថម​ទៅកាន់​ក្មួយៗ​និស្សិត​ដែល​បានស្នើរ​មក​ខ្ញុំ​។ ឯ​ចម្លើយ​ផ្លូវការ​នឹងត្រូវ​ចេញ​ដោយ​សេចក្តីជូនដំណឹង​របស់​ទី​ស្តី​ការ​គណៈ រដ្ឋមន្ត្រី​ដើម្បី​ស្ថាប័ន​មាន​សមត្ថកិច្ច​យកទៅអនុវត្ត​”​។

សម្តេច​តេ​ជោ ​បញ្ចុះតម្លៃ​ប្រលង​ពេទ្យ​ពី​ ៥០ ​ម៉ឺន​រៀល​មក​ត្រឹម ១0​ ម៉ឺន​រៀល​

សម្តេច​តេ​ជោ​បានបញ្ជាក់​បន្ថែមថា “​ខ្ញុំ​សូម​កោតសរសើរ ឯកឧត្តម​រដ្ឋមន្ត្រី ម៉ម ប៊ុនហេង​ដែល​បាន​យកចិត្ត​ទុក​ដា​​ក់​ដោះស្រាយ​សំណូមពរ​របស់​ក្មួយៗ​និស្សិត តាមរយៈ​ចូល​ពិនិត្យមើល​ការលើក​នូវ​មតិ​នានា​ក្នុង Facebook របស់ខ្ញុំ​​។ ខ្ញុំ​សូម​ជូនពរ​និស្សិត​ខ្មែរ​ទាំង​ក្នុង និង​ក្រៅប្រទេស​ជួបតែ​សំណាងល្អ និង​មាន​អនាគត​ល្អ​គ្រប់ៗ​គ្នា​”៕ ដេប៉ូ​

សម្តេច​តេ​ជោ ​បញ្ចុះតម្លៃ​ប្រលង​ពេទ្យ​ពី​ ៥០ ​ម៉ឺន​រៀល​មក​ត្រឹម ១0​ ម៉ឺន​រៀល​