យន្តហោះ ថ្ងៃអនាគត ជិះពីអាមេរិក មកកម្ពុជា តែជាង ៤០នាទី

វិស្វករសញ្ជាតិកាណាដាលោក Charles Bombadier បានបង្ហាញគំរូយន្តហោះដឹកអ្នកដំណើរសម្រាប់ថ្ងៃអនាគត ដែលមានល្បឿនលឿនហួសការស្មាន។

 

យន្តហោះ ថ្ងៃអនាគត ជិះពីអាមេរិក មកកម្ពុជា តែជាង ៤០នាទី

គំរូយន្តហោះចុងក្រោយ បង្អស់របស់លោក Charles មួយនេះមានឈ្មោះថា “Antipode” ដែលវាអាចផ្ទុកអ្នកដំណើរបានចំនួន១០នាក់ និងអាចធ្វើដំណើរបានចម្ងាយ ប្រមាណ ២០០០០គ.ម ក្រោមរយៈពេលមួយម៉ោង។ នេះមានន័យថាយន្តហោះអនាគត “Antipode” នឹងចំណាយពេលប្រមាណ៤០នាទីប៉ុណ្ណោះ ប្រសិនបើបើកចេញពី ទីក្រុងញ៉ូវយក សហរដ្ឋអាមេរិក សំដៅមកកាន់ប្រទេសកម្ពុជាដែលមានរយៈចម្ងាយប្រមាណ ១៤០០០គ.ម នោះ។

យន្តហោះ ថ្ងៃអនាគត ជិះពីអាមេរិក មកកម្ពុជា តែជាង ៤០នាទី

យន្តហោះនេះមានលក្ខណៈ ពិសេសដោយវាអាចហោះ ចេញពីតំបន់ដីគោកណាមួយ ដោយប្រើប្រាស់ថាមពល គ្រាប់រ៉ុកកែត ដែលគ្រាប់រ៉ុកកែតនោះគឺអាចប្រើប្រាស់ឡើងវិញបាន។ គ្រាប់រ៉ុកកែតនឹងត្រូវភ្ជាប់នឹង ស្លាបយន្តហោះដើម្បីផ្ដល់កម្លាំង រុញច្រានគ្រប់គ្រាន់ អាចឲ្យយន្តហោះហោះ ដល់កម្ពស់១២គ.ម និងបង្កើនសន្ទុះ ល្បឿនដល់១២៣៥គ.ម/ម៉ នៅរយៈពេលដ៏ខ្លី។

យន្តហោះ ថ្ងៃអនាគត ជិះពីអាមេរិក មកកម្ពុជា តែជាង ៤០នាទី

នៅពេលបង្កើនល្បឿន ដល់១២៣៥គ.ម/ម៉ ហើយ ប្រព័ន្ធកុំព្យូទ័រនឹងធ្វើការបញ្ឆេះ ម៉ាស៊ីនល្បឿនលឿន ផុតលេខរបស់យន្តហោះ ដើម្បីបង្កើនល្បឿន ដល់២៨៩០០គ.ម/ម៉ ដែលលឿនជាងល្បឿន នៃសំឡេង២៤ដង។ ស្លាបទាំងគូរបស់យន្តហោះនឹងមានកម្លាំង ទ្រទ្រង់គ្រប់គ្រាន់សម្រាប់ហោះសំកាំង និងធ្វើការចុះចតនៅលើ ផ្លូវយន្តហោះដែលមានប្រវែង១,៨គ.ម។

យន្តហោះ ថ្ងៃអនាគត ជិះពីអាមេរិក មកកម្ពុជា តែជាង ៤០នាទី

យន្តហោះ ថ្ងៃអនាគត ជិះពីអាមេរិក មកកម្ពុជា តែជាង ៤០នាទី

ប្រភព៖ សប្បាយ