Mariah Carey និងគូ ដណ្ដឹង មហាសេដ្ឋី ជួលផ្ទះ ១ខែ ២៥ម៉ឺនដុល្លារ ក្រោយភ្ជាប់ពាក្យ

បន្ទាប់ពីភ្ជាប់ពាក្យបានប៉ុន្មានថ្ងៃ តារាចម្រៀង Mariah Careyនិងគូដណ្ដឹងជាមហាសេដ្ឋីអូស្ត្រាលី James Packerបានរើទៅនៅជាមួយគ្នា ដោយជួលផ្ទះមួយនៅទីក្រុង Calabasas រដ្ឋ California សហរដ្ឋអាមេរិក ក្នុងតម្លៃ ២៥ម៉ឺនដុល្លារក្នុងមួយខែ។ នេះតាមការឲ្យដឹងពី TMZ ។

Mariah Carey និងគូ ដណ្ដឹង មហាសេដ្ឋី ជួលផ្ទះ ១ខែ ២៥ម៉ឺនដុល្លារ ក្រោយភ្ជាប់ពាក្យ

ផ្ទះថ្មីរបស់គូស្នេហ៍ ថ្មីថ្មោងមាន ទំហំជាង១៦០០ម៉ែត្រការ៉េ មានទាំងកន្លែងសូណា ហាត់ប្រាណ និងសង់លើផ្ទៃដី ប្រមាណជាង៤០០០ម៉ែត្រការ៉េ។ តាមលោក Hartoonian ដែលជាភ្នាក់ងារខាងជួល ហើយក៏ជាអ្នករកទីតាំងផ្ទះនេះ ឲ្យគូស្នេហ៍ទាំង២បានប្រាប់ DailyMail ថា៖”ផ្ទះនេះមានទីតាំងល្អសម្រាប់ រស់នៅនិងបង្កើតគ្រួសារ”។

ក្នុងថ្ងៃភ្ជាប់ពាក្យ កាលពីពេលថ្មីៗ James Packerដែលជាអ្នកជំនួញ បានបំពាក់ចិញ្ចៀន ទំហំ៣៥ការាត់ទៅឲ្យ Mariah Carey តម្លៃរាប់ម៉ឺនដុល្លារ។ ពួកគេបានជួបគ្នាដំបូងក្នុងពិធីសម្ពោធន៍ ភាពយន្តមួយកាលពីឆ្នាំ២០១៤៕

Mariah Carey និងគូ ដណ្ដឹង មហាសេដ្ឋី ជួលផ្ទះ ១ខែ ២៥ម៉ឺនដុល្លារ ក្រោយភ្ជាប់ពាក្យ

ប្រភព៖ សប្បាយ