អ្នកប្រដាល់ ជើងខ្លាំង ប្រជែងកៅអី ឡើងវគ្គផ្ដាច់ ព្រ័ត្រសង្វៀន TIFFY ARENA នានៅល្ងាច ថ្ងៃសៅរ៍

ភ្នំពេញ៖ នៅវគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រដណ្ដើមជើង ឯកអធិរាជស៊ីម៉ងត៍អូដ្ឋ ទម្ងន់៦០គីឡូក្រាម វគ្គ២ នៅលើសង្វៀនTIFFY ARENA នៅល្ងាចថ្ងៃសៅរ៍ ទី៣០ ខែមករា ឆ្នាំ២០១៦ ខាងមុខនេះនា សង្វៀនទី២របស់ TV5 អ្នកប្រដាល់ សេក គឹមរួន ក្លិបអង្គរមានជ័យ ខេត្តសៀមរាប ប៉ះ អ្នកប្រដាល់ ម៉ន ចាន់ដារ៉ា ក្លិបការិយាល័យទី៥ កងទ័ពជើងគោក រីឯអ្នកប្រដាល់ សុខ សុវណ្ណ សមាគមកីឡា ក្រសួងការពារជាតិ ត្រូវជួបជាមួយ អ្នកប្រដាល់ ឌុម កែវដា ក្លិបម្កុដរាជសីហ៍ ។

អ្នកប្រដាល់៤រូបនេះ ត្រូវប្រជែងគ្នាយ៉ាង ស៊ីសាច់ហូចឈាមរៀងៗ ខ្លួននៅលើសង្វៀនTIFFY ARENA ដើម្បីដណ្តើមកៅអីសម្រាប់ ឡើងវគ្គផ្ដាច់ព្រ័ត្រដណ្ដើម ជើងឯកអធិរាជ ស៊ីម៉ងត៍អូដ្ឋ ទម្ងន់៦០គីឡូក្រាម វគ្គ២។ សេក គឹមរួន និង ម៉ន ចាន់ដារ៉ា ប្រហែលជាមានបញ្ហា តឹងតែងយ៉ាងខ្លំាង ដោយសារអ្នកទំាង ២នាក់សុទ្ធតែអ្នកប្រដាល់ ជើងខ្លាំងដូចគ្នា។ អ្នកលេងកណ្ដាប់ដៃ សេក គឹមរួន រៀងលំបាកបន្តិចដែរ ព្រោះ ម៉ន ចាន់ដារ៉ា មានប្រៀបឈ្នះ ដោយសារតែខ្ពស់ ដៃជើងវែង ដែលអំណោយផលដល់ការ ប្រើកែងជង្គង់ និងទាត់។

ចំណែកអ្នកប្រដាល់ សុខ សុវណ្ណ សមាគមកីឡាក្រសួងការពារជាតិ ជួបជាមួយអ្នកប្រដាល់ ឌុម កែវដា ក្លិបម្កុដរាជសីហ៍។ សុខ សុវណ្ណ ជាអ្នកប្រដាល់ជើង ខ្លាំងដែលធ្វើឲ្យ ឌុម កែវដា ពិបាកនឹងបង្ក្រាបណាស់។ សុវណ្ណ មានស្នៀតទាត់ល្អណាស់ ហើយប្រកួតប្រើកម្លាំងខ្លាំង វាយសម្រុកមិនដកដៃ ក្នុងបំណងតែមួយគត់ គឺចង់ផ្តួលដៃគូឲ្យសន្លប់ មុនទឹក៥ ចំពោះ ឌុម កែវដា រាងពិបាកបន្តិច ត្បិតតែកែវដាជាអ្នកប្រដាល់ ស្រករក្រោយ និងមានផ្លែល្អ និងចិត្តធំទៀត ។

ចំពោះអ្នកប្រដាល់ ម៉ន លីហួរ ក្លិបការិយាល័យទី៥ កងទ័ពជើងគោកសាក កណ្ដាប់ដៃអ្នកប្រដាល់ជើងចាស់ យស់ សំអាល់ ក្លិបឃ្លាំងមឿងកីឡា ខេត្តពោធិ៍សាត់ ប្រកួតគ្នាក្នុងទម្ងន់ ៦០គីឡូក្រាម រីឯអ្នកប្រដាល់ សំរាំង កំសាន្ត ក្លិបព្រៃទទឹងខេត្តបាត់ដំបងជួប ប្រកួតជាមួយអ្នកប្រដាល់ សៅ ប៊ុនធឿន ក្លិបតាព្រហ្មមានជ័យ ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម និងអ្នកប្រដាល់ សាំង គីម ក្លិបអេភូថងកីឡា ជួបប្រកួតជាមួយអ្នកប្រដាល់ សូត្រ ខេវិន ក្លិបបក្សីស្លាបដែក ប្រកួតគ្នាក្នុងទម្ងន់ ៥១គីឡូក្រាម៕

អ្នកប្រដាល់ ជើងខ្លាំង ប្រជែងកៅអី ឡើងវគ្គផ្ដាច់ ព្រ័ត្រសង្វៀន TIFFY ARENA នានៅល្ងាច ថ្ងៃសៅរ៍

អ្នកប្រដាល់ ជើងខ្លាំង ប្រជែងកៅអី ឡើងវគ្គផ្ដាច់ ព្រ័ត្រសង្វៀន TIFFY ARENA នានៅល្ងាច ថ្ងៃសៅរ៍