យន្តហោះថ្ងៃអនាគត ជិះពីអាមេរិកមកកម្ពុជា តែជាង៤០នាទី

វិស្វករសញ្ជាតិ កាណាដា លោក Charles Bombadier បានបង្ហាញគំរូយន្តហោះ ដឹកអ្នកដំណើរសម្រាប់ ថ្ងៃអនាគត ដែលមានល្បឿនលឿន ហួសការស្មាន។

យន្តហោះថ្ងៃអនាគត ជិះពីអាមេរិកមកកម្ពុជា តែជាង៤០នាទី

គំរូយន្តហោះចុងក្រោយ បង្អស់របស់លោក Charles មួយនេះមានឈ្មោះថា “Antipode” ដែលវាអាចផ្ទុកអ្នក ដំណើរបានចំនួន ១០នាក់ និងអាចធ្វើដំណើរបាន ចម្ងាយប្រមាណ ២០០០០គ.ម ក្រោមរយៈពេលមួយម៉ោង។ នេះមានន័យថា យន្តហោះអនាគត “Antipode” នឹងចំណាយពេលប្រមាណ ៤០នាទីប៉ុណ្ណោះ ប្រសិនបើបើកចេញ ពីទីក្រុងញ៉ូវយក សហរដ្ឋអាមេរិក សំដៅមកកាន់ប្រទេសកម្ពុជា ដែលមានរយៈចម្ងាយប្រមាណ ១៤០០០គ.ម នោះ។

យន្តហោះថ្ងៃអនាគត ជិះពីអាមេរិកមកកម្ពុជា តែជាង៤០នាទី

យន្តហោះនេះ មានលក្ខណៈពិសេស ដោយវាអាចហោះ ចេញពីតំបន់ដីគោក ណាមួយដោយប្រើប្រាស់ ថាមពលគ្រាប់រ៉ុកកែត ដែលគ្រាប់រ៉ុកកែតនោះគឺអាចប្រើ ប្រាស់ឡើងវិញបាន។ គ្រាប់រ៉ុកកែតនឹង ត្រូវភ្ជាប់នឹងស្លាបយន្តហោះ ដើម្បីផ្ដល់កម្លាំងរុញ ច្រានគ្រប់គ្រាន់ អាចឲ្យយន្តហោះហោះដល់កម្ពស់ ១២គ.ម និងបង្កើនសន្ទុះ ល្បឿនដល់ ១២៣៥គ.ម/ម៉ នៅរយៈពេលដ៏ខ្លី។

យន្តហោះថ្ងៃអនាគត ជិះពីអាមេរិកមកកម្ពុជា តែជាង៤០នាទី

នៅពេលបង្កើន ល្បឿនដល់ ១២៣៥គ.ម/ម៉ ហើយ ប្រព័ន្ធកុំព្យូទ័រនឹង ធ្វើការបញ្ឆេះ ម៉ាស៊ីនល្បឿនលឿន ផុតលេខរបស់យន្តហោះ ដើម្បីបង្កើនល្បឿនដល់ ២៨៩០០គ.ម/ម៉ ដែលលឿនជាង ល្បឿននៃសំឡេង ២៤ដង។ ស្លាបទាំងគូរបស់យន្តហោះ នឹងមានកម្លាំងទ្រទ្រង់ គ្រប់គ្រាន់សម្រាប់ ហោះសំកាំង និងធ្វើការចុះចត នៅលើផ្លូវយន្តហោះ ដែលមានប្រវែង១,៨គ.ម។

យន្តហោះថ្ងៃអនាគត ជិះពីអាមេរិកមកកម្ពុជា តែជាង៤០នាទី

យន្តហោះថ្ងៃអនាគត ជិះពីអាមេរិកមកកម្ពុជា តែជាង៤០នាទី

គួររំលឹកថា កាលពីខែតុលាឆ្នាំ ទៅវិស្វកររូបនេះធ្លាប់ បានបង្ហាញយន្តហោះ គំរូល្បឿនលឿនមួយប្រភេទ ដែលធ្វើឲ្យកេរ្តិ៍ឈ្មោះ របស់លោកទទួលបានការចាប់អារម្មណ៍ខ្លាំង៕

ប្រភព៖ សប្បាយ