ក្រុមសង្កាត់ សំរោងក្រោម,ក្រុមសង្កាត់ ចោមចៅបាន ៦ពិន្ទុមុខគេ នៃពានខណ្ឌ ពោធិ៍សែនជ័យ ២០១៦

ភ្នំពេញ៖ ព្រឹត្តិការណ៍នៃពានរង្វាន់ បាល់ទាត់សាលាខណ្ឌ ពោធិ៍សែនជ័យ ឆ្នាំ ២០១៦ លើកទី ២ នៅទីលានបាល់ទាត់  វិទ្យាល័យហ៊ុន សែន ជម្ពូវ័ន ក្នុងសប្តាហ៍ទី២ មាន៦ប្រកួត ពូល “ក” ក្រុមបាល់ទាត់សង្កាត់សំរោងក្រោម បានលេងឈ្នះ ក្រុមបាល់ទាត់សង្កាត់ ត្រពាំងក្រសាំង លទ្ធផល៤ទល់២ ។

ក្រុមបាល់ទាត់សង្កាត់កន្ទោក បានត្រឹមស្មើក្រុមបាល់ទាត់ វិទ្យាល័យហ៊ុនសែនជម្ពូវ័ន លទ្ធផល១ទល់១ ខណៈក្រុមបាល់ទាត់សហព័ន្ធ សហជីពស្មារតីកម្មករចាញ់ ក្រុមបាល់ទាត់សង្កាត់ កំបូលក្នុងលទ្ធផល៦ទល់០ ។

ចំណែកពូល “ខ” ក្រុមបាល់ទាត់សង្កាត់ ភ្លើងឆេះរទេះស្មើ ក្រុមបាល់ទាត់សហជីព អំណាចកម្មករ លទ្ធផល២ដទល់ ២ ចំពោះក្រុមបាល់ទាត់សង្កាត់ បឹងធំបានលេង ចាញ់ក្រុមបាល់ទាត់សង្កាត់ស្នោរ លទ្ធផល ២ទល់៥ និងក្រុមបាល់ទាត់សង្កាត់កាកាបក៏ ចាញ់ក្រុមបាល់ទាត់សង្កាត់ ចោមចៅដោយលទ្ធផល១ទល់ ២។

បញ្ជាក់ថា៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជារាជធានីភ្នំពេញបានឧបត្ថម្ភថវិកា ១០០០ដុល្លារអាមេរិក , លោក ស សុខា ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជាខេត្តព្រៃវែងបានឧបត្ថម្ភថវិកា ១០០០ដុល្លារអាមេរិក, ក្រុមហ៊ុនស្រាបៀរ កម្ពុជាបានឧបត្ថម្ភថវិកា ១០០០ដុល្លារអាមេរិក និងលោក ខៀវ ភារិទ្ធ បានឧបត្ថម្ភថវិកា ២០០ដុល្លារអាមេរិក៕