ក្លឹបធំអង់គ្លេស៤ ប្រជែងគ្នាទិញ ក្មេងអាយុ ៥ឆ្នាំ ដែលងប់ងុល នឹងបាល់

Manchester United, Manchester City, Liverpool និង Everton កំពុងប្រជែងគ្នា ទិញយកក្មេងអាយុ ៥ឆ្នាំម្នាក់ឈ្មោះ Lewis Towns ដែលងប់ងុលនឹងបាល់ទាត់ខ្លាំង ទោះទៅទីណា ក៏យកបាល់ទៅ ជាមួយខ្លួនរបស់គេ ខណៈដែល Idol របស់ក្មេងម្នាក់នេះគឺ Cristiano Ronaldo។

ក្លឹបធំអង់គ្លេស៤ ប្រជែងគ្នាទិញ ក្មេងអាយុ ៥ឆ្នាំ ដែលងប់ងុល នឹងបាល់

Adrian ដែលជាឪពុករបស់ Lewis គឺជាគ្រូបង្ហាត់ បាល់ទាត់ម្នាក់ រីឯ Lewis ធ្លាប់ជាថ្នាលយុវជនក្លឹប Manchester City ប៉ុន្តែពេលនេះមានក្លិបជាច្រើន កំពុងចង់ដេញថ្លៃប្រជែងយក កុមាររូបនេះទៅបណ្ដុះ បណ្ដាលបន្ថែម។

“គាត់ពិតជាស្រលាញ់ បាល់ទាត់ខ្លាំងណាស់។ គាត់តែងតែទាត់អ្វីៗគ្រប់យ៉ាង ឲ្យតែនៅលើកម្រាលឥដ្ឋ ហើយគាត់តែងតែគេងឱបបាល់”។ ឪពុករបស់ Lewis បានប្រាប់ដល់ Manchester Evening News។

ក្លឹបធំអង់គ្លេស៤ ប្រជែងគ្នាទិញ ក្មេងអាយុ ៥ឆ្នាំ ដែលងប់ងុល នឹងបាល់

យ៉ាងណា Adrian បានបញ្ជាក់ថា លោកមិនបង្ខំកូនទេ ទុកឲ្យគេសម្រេចចិត្តជ្រើសរើស កន្លែងលេងដោយខ្លួនឯង។ លោកបានបន្ថែមថា៖ “យើងមិនដាក់សម្ពាធដល់គាត់ទេ ឲ្យតែគាត់ពេញចិត្តលេង បាល់ទៅបានហើយ។ ខ្ញុំនឹងផ្ដល់ឱកាសដល់គាត់ ជ្រើសរើសកន្លែងត្រូ វលេងដោយខ្លួនឯង បើពេលវេលាល្អមកដល់”៕

ប្រភព៖ សប្បាយ

  • ក្លឹបធំអង់គ្លេស៤ ប្រជែងគ្នាទិញ ក្មេងអាយុ ៥ឆ្នាំ ដែលងប់ងុល នឹងបាល់已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/01/26  Category:កីឡា