Van Gaal អាចដើរចេញពី Man United ដោយខ្លួនឯង

លោក Louis van Gaal កំពុងពិចារណាដើរចេញពី Manchester United ដោយខ្លួនឯង បន្ទាប់ពីគិតថា ខ្លួនកំពុងធ្វើឲ្យអ្នក គាំទ្រទាំងអស់បាក់មុខ។

Van Gaal អាចដើរចេញពី Man United ដោយខ្លួនឯង

អ្នកចាត់ការ សញ្ជាតិហូឡង់ ត្រូវអ្នកគាំទ្រជាច្រើននៅ Old Trafford ស្រែករិះគន់ក្រោយ ដឹកនាំក្រុមចាញ់ Southampton ក្នុងទឹកដីខ្លួនឯង១-០។ បរាជ័យនេះបានធ្វើឲ្យ លោកបង្ហើបពីគម្រោង ជួបពិភាក្សាពីអនាគត ជាមួយលោក Ed Woodward ដែលជានាយក ប្រតិបត្តិរងរបស់ក្លឹប។

Van Gaal បាននិយាយថា៖ “ខ្ញុំពិតជាសោកស្ដាយ ដែលមិនអាចសម្រេចក្ដីបំណង ទៅតាមការរំពឹងទុក របស់អ្នកគាំទ្រ ទាំងអស់របស់យើង។ ពួកគេ (អ្នកគាំទ្រ) មានក្ដីសង្ឃឹមខ្ពស់មកលើខ្ញុំ តែចុងក្រោយបែរជា ត្រូវខកបំណងទៅវិញ”។

ការនិយាយបែបនេះ របស់អតីតគ្រូបង្វឹក Bayern Munich ធ្វើឲ្យគេមើលឃើញថា រូបលោកហាក់ត្រៀមខ្លួន ដើម្បីដើរចេញដោយខ្លួនឯង ជាជាងការត្រូវក្លឹបបណ្ដេញចេញពីតំណែង។ បុរសវ័យ ៦៤ឆ្នាំ បានចំណាយលុយជាង ២៥០លានផោន (ជាង៣៥០លានដុល្លារ) ត្រឹមរយៈពេល ១៨ខែ ប៉ុណ្ណោះពេលមកដឹកនាំនៅ Old Trafford។

រាប់ទាំងការបរាជ័យ កាលពីចុងសប្ដាហ៍កន្លងទៅ ក្រុមជើងឯកក្របខ័ណ្ឌ កំពូលអង់គ្លេស ២០សម័យ មានគំលាត៥ពិន្ទុក្រោម ក្រុមលេខ៤ និង១០ពិន្ទុក្រោមក្រុមកំពូលតារាង Leicester៕

ប្រភព៖ សប្បាយ

  • Van Gaal អាចដើរចេញពី Man United ដោយខ្លួនឯង已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/01/26  Category:កីឡា