ប៉ូលិស រុញ​បញ្ហា​សណ្តាប់ធ្នាប់ ទៅ​ឲ្យ​អាជ្ញាធរ​ក្រុង ជា​អ្នករៀបចំ​

កោះកុង: លោក អាត់ សុភាព អធិការរង​ប៉ូលិស​ក្រុង​ខេមរភូមិន្ទ ទទួល​ផ្នែក​សណ្តាប់ធ្នាប់ បាន​ប្រាប់​គេហទំព័រ CEN កាលពី​ព្រឹក​ថ្ងៃទី​២៦ មករា ឆ្នាំ​២០១៦ ថា សព្វថ្ងៃ​
​កម្លាំង​ប៉ូលិស​របស់លោក ជាប់រវល់​ចុះ​អនុវត្ត​ច្បាប់​ចរាចរណ៍​នៅលើ​ដងផ្លូវ​អស់ហើយ ដូច្នេះ​ពុំមាន​កម្លាំង ចុះទៅ​រៀបចំ​សណ្តាប់ធ្នាប់ នៅតាម​ទីសាធារណៈ​ទេ​។​
​    ​
​លោក​អធិការរង​បានលើកឡើង​ដូចនេះ បន្ទាប់ពី​បញ្ហា​សណ្តាប់ធ្នាប់​នៅក្នុង​ក្រុង​ខេមរភូមិន្ទ ត្រូវបាន​គេ​មើលឃើញថា កំពុងមាន​ភាពអនាធិប្បតេយ្យ ហើយ​ពុំមាន​កម្លាំង​សមត្ថកិច្ច ចុះមក​រៀបចំ ដោយនៅ​ចិញ្ចើម និង​ដងផ្លូវ​ជាច្រើន​កន្លែង ត្រូវបាន​គេ​រំលោភ​យក​ធើ្វ​កន្លែង​លក់ដូរ ចត​រថយន្ត​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់ សោភ័ណភាព និង​កកស្ទះ​ចរាចរណ៍ ជាដើម​។​

​លោក​អធិការរង បាន​ឲ្យ​ដឹង​បន្ថែមថា កន្លងមក បញ្ហា​នេះ អាជ្ញាធរ​ក្រុង បាន​បង្កើត​
​គណៈកម្មការ​មួយ ដែលមាន​លោក ប៉ែន ប៊ុន​ឈួ​យ អភិបាលរងក្រុង ធើ្វ​ជា​ប្រធាន ដើម្បី​ធើ្វ​កិច្ចការងារ​នេះ​។​

​លោក​អធិការរង បន្តថា រួច​បើ​ចង់ដឹង សូម​សួរ​ទៅកាន់​លោក​អភិបាលក្រុង ហើយ​បើ​គាត់​មិន​ចាត់ចែង​ធ្វើ គឺ​ប៉ូលិស ក៏​មិនអាច​ចុះ​ធើ្វ​តែម្នាក់ឯង​បានដែរ​។​
​    ​
​ចំណែក​លោក ប៉ែន ប៊ុន​ឈួ​យ អភិបាលរងក្រុង បាន​និយាយថា គណៈកម្មការ​នេះ​
​ត្រូវបាន​រំសាយ​ហើយ​។ រួច​លោក​អភិបាលរងក្រុង បាន​រុញ​ឲ្យ​ទៅ​សួរ​លោក​អភិបាលក្រុង​វិញ​។​
​    ​
​រីឯ​លោក ធូ វិបុល អភិបាលក្រុង​ខេ​ម​ភូមិន្ទ មិនអាច​សុំ​ការអធិប្បាយ​បានទេ នៅ​ព្រឹក​ថ្ងៃទី​២៦​មករា​នេះ ដោយ​លោក​និយាយថា ជាប់រវល់​ប្រជុំ​៕

ប៉ូលិស រុញ​បញ្ហា​សណ្តាប់ធ្នាប់ ទៅ​ឲ្យ​អាជ្ញាធរ​ក្រុង ជា​អ្នករៀបចំ​

ប៉ូលិស រុញ​បញ្ហា​សណ្តាប់ធ្នាប់ ទៅ​ឲ្យ​អាជ្ញាធរ​ក្រុង ជា​អ្នករៀបចំ​

ប៉ូលិស រុញ​បញ្ហា​សណ្តាប់ធ្នាប់ ទៅ​ឲ្យ​អាជ្ញាធរ​ក្រុង ជា​អ្នករៀបចំ​