Buffon សម្រេច​ចូល​និវត្តន៍​ក្រោយ​ចប់ World Cup ២០១៨


Buffon សម្រេច​ចូល​និវត្តន៍​ក្រោយ​ចប់ World Cup ២០១៨

វីរបុរស​អ្នក​ចាំទី​ក្រុម​សេះ​បង្កង់ Juventus និង​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី Gianluigi Buffon បាន​ប្រកាស​ថានឹង​ចូល​និវត្តន៍​ពី​អាជីព​បាល់​ទាត់​ ក្រោយ​ចប់​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០១៨។

 

Buffon សម្រេច​ចូល​និវត្តន៍​ក្រោយ​ចប់ World Cup ២០១៨Buffon សម្រេច​ចូល​និវត្តន៍​ក្រោយ​ចប់ World Cup ២០១៨

 

កីឡាករ​វ័យ៣៧ឆ្នាំ បាន​ចំណាយ​ពេល​លេង​បាល់​ជា​ច្រើន​ឆ្នាំ និងទទួល​​ជោគជ័យ​បំផុត​ក្នុង​អាជីព​ ដោយ​​ជួយ​ជម្រើស​ជាតិ​លើក​ពាន​រង្វាន់​ពិភពលោក​ឆ្នាំ ២០០៦ នៅ​អាល្លឺម៉ង់ និង​ជួយ Juventus លើក​ពាន​ក្របខ័ណ្ឌ Serie A ​​៦​ដង។

 

Buffon បាន​និយាយ​ថា៖ “ខ្ញុំ​នឹង​ព្យាយាម​ដើម្បី​បាន​លេង​នៅ World Cup ឆ្នាំ​ក្រោយ ហើយ​បន្ទាប់​ពី​នោះ ទៅ​គឺជា​ពេលវេលា​ចុងក្រោយ​ដែល​ខ្ញុំ​ត្រូវ​ដើរ​ចេញ​ពី​បាល់ទាត់។ ក្នុង​មួយ​អាជីព​នេះ​ខ្ញុំ​ធ្លាប់​គិត​ថា​ខ្លួន​ឯងសក្ដិសមនឹង​ឈរ​លើ​វេទិកា​ដណ្ដើម​ពាន Ballon d’Or ប៉ុន្តែ​មែនទែន​ទៅ​គឺ​វា​មិន​អាច​ទៅ​រួច​នោះ​ទេ”។

 

អតីត​កីឡាករ​របស់ Parma បាន​ផ្ទេរ​ទៅ​កាន់ Juventus ​ក្នុង​នាម​ជា​អ្នកចាំទី ​មាន​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​កាល​ពី​ឆ្នាំ ២០០១។ ​ក្រោយ​ចំណាយ​ពេល​លើ​វាលស្មៅ​ជាង​២០ឆ្នាំ អតីត​ជ័យ​លាភី​អ្នកចាំទី​ល្អ​បំផុត​របស់​ទ្វីប​អឺរ៉ុប ឆ្នាំ២០០៣រូប​នេះ​ មាន​គម្រោង​ចូល​និវត្តន៍​ក្រោយ​ចប់ World Cup ក្នុង​ប្រទេស​រុស្ស៊ី៕

 

Buffon សម្រេច​ចូល​និវត្តន៍​ក្រោយ​ចប់ World Cup ២០១៨

 

ចុចអាន៖​ Buffon ធ្លាប់​ជា​ខ្សែ​បម្រើ មុន​ក្លាយ​ជា​កំពូល​អ្នក​ចាំ​ទី​ពិភពលោក

 

ប្រែសម្រួល៖ រុន វីរ៉ុត
ប្រភព៖ Goal