Everton ស្វាគមន៍​​មហាសេដ្ឋី​​​អាមេរិក​ Bill Gates

ក្លឹប​បាល់ទាត់​​អង់គ្លេស​ Everton បាន​ស្វាគមន៍​មហាសេដ្ឋី​មាន​ជាង​គេ​លើ​លោក​ របស់​អាមេរិក​ Bill Gates ​​នៅ​ទីលាន​ហ្វឹកហាត់​ Finch Farm ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ។

Everton ស្វាគមន៍​​មហាសេដ្ឋី​​​អាមេរិក​ Bill Gates

Everton ស្វាគមន៍​​មហាសេដ្ឋី​​​អាមេរិក​ Bill Gates
​​ម្ចាស់​ក្រុមហ៊ុន​ Microsoft ​ដែល​មាន​សាច់​ប្រាក់​៧៩​ពាន់​លាន​ដុល្លារ ​​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទឹក​ដី​អង់គ្លេស តំបន់​ Merseyside ​និង​ចំណាយ​ពេល​នៅ​ទីលាន​ហ្វឹកហាត់​របស់​ក្រុម​ Everton ដើម្បី​​ជួយ​ផ្សព្វផ្សាយ​ការងារ​សហគមន៍ Sport Relief។

​ក្នុង​ព្រឹត្តិការណ៍​ជួយ​ផ្សព្វផ្សាយ​សកម្មភាព​សប្បុរសធម៌​របស់​ BBC នេះ​ដែរ Bill Gates ក៏​បាន​សន្ទនា​គ្នា​ជាមួយ​អ្នកចាត់ការ​ Roberto Martinez, ប្រធាន​ក្រុម​ Phil Jagielka, ខ្សែ​ប្រយុទ្ធ Arouna Kone ​និង​សំណេះសំណាល​ជាមួយ​អ្នកចាំទី​ជន​រួម​ជាតិ​អាមេរិក Tim Howard ​ផង​ដែរ។

​​ជាង​នោះ​ទៀត​ បុរស​វ័យ​៦០​ឆ្នាំ ដែល​​ជា​អ្នក​បង្កើត​មូលនិធិ Bill & Melinda Gates Foundation ​ដើម្បី​រៃអង្គាស​ប្រាក់​ជួយ​ប្រឆាំង​ជំងឺ​អេដស៍ TB និង​ Malaria រូប​នេះ ក៏​បាន​​ទៅ​ជួប​ក្មេង​ៗ​ក្នុង​សហគមន៍ ​និង​បាន​ទស្សនា​ការ​ហ្វឹកហាត់​របស់​ក្រុម​យុវជន​ក្រុម​ Everton ​​ទៀត​ផង៕

Everton ស្វាគមន៍​​មហាសេដ្ឋី​​​អាមេរិក​ Bill Gates

Everton ស្វាគមន៍​​មហាសេដ្ឋី​​​អាមេរិក​ Bill Gates

Everton ស្វាគមន៍​​មហាសេដ្ឋី​​​អាមេរិក​ Bill Gates

Everton ស្វាគមន៍​​មហាសេដ្ឋី​​​អាមេរិក​ Bill Gates

Everton ស្វាគមន៍​​មហាសេដ្ឋី​​​អាមេរិក​ Bill Gates

Everton ស្វាគមន៍​​មហាសេដ្ឋី​​​អាមេរិក​ Bill Gates

Everton ស្វាគមន៍​​មហាសេដ្ឋី​​​អាមេរិក​ Bill Gates

Everton ស្វាគមន៍​​មហាសេដ្ឋី​​​អាមេរិក​ Bill Gates

Everton ស្វាគមន៍​​មហាសេដ្ឋី​​​អាមេរិក​ Bill Gates

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ dailymail