Muangthong ខ្ចី​ជើង Messi Jay និង​កីឡាករ​ឆ្នើម​២រូប​ទៀត​របស់ BEC Tero

Muangthong ខ្ចី​ជើង Messi Jay និង​កីឡាករ​ឆ្នើម​២រូប​ទៀត​របស់ BEC Tero

ក្លិប​ជើង​ឯក​រង​លីក​កំពូល​ថៃ Muangthong United បាន​បង្កើន​ភាព​ខ្លាំង​សម្រាប់​ត្រៀម​រដូ​វកាល​ថ្មី ដោយ​បាន​ចុះ​កុងត្រា​កីឡាករ​ជម្រើស​ជាតិ​​ថៃ​៣រូប គឺ​ Chanathip Songkrasin (Messi Jay), Peerapat Notchaiya និង Tanaboon Kesarat ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពី BEC Tero Sasana មួយ​ឆ្នាំ។

 

Muangthong ខ្ចី​ជើង Messi Jay និង​កីឡាករ​ឆ្នើម​២រូប​ទៀត​របស់ BEC Tero

Peerapat Notchaiya (ឆ្វេង), Chanathip Songkrasin (កណ្ដាល)​ និង Tanaboon Kesarat

 

ប្រធាន​ក្លឹប​ Muangthong លោក Pongsak Pol-anan បាន​បញ្ជាក់​ថា​កីឡាករ​ទាំង​៣ នឹង​ផ្ទេរ​មក​កាន់​កីឡដ្ឋាន SCG Thunderdome ដើម្បី​លេង​រដូវ​កាល​ថ្មី ២០១៦ ក៏​ដូច​ជា​ជួយ​ក្រុម​ក្នុង​ពាន​ទ្វីប​អាស៊ី AFC Champions League វគ្គ​ Playoff ជុំ​ទី​២​ផង​ដែរ។

 

“យើង​បាន​ឈាន​ទៅ​ដល់​កិច្ចព្រមព្រៀង​ខ្ចី​ជើង​កីឡាករ​​៣រូប​ ពី BEC Tero Sasana ដែល​មាន ​Chanathip Songkrasin, Peerapat Notchaiya និង Tanaboon Kesarat ដោយ​ចុះ​កុងត្រា​១ឆ្នាំ។ យើង​ចង់​បង្កើន​គុណភាព​ក្រុម។ AFC Champions League វគ្គ playoff គឺ​ជា​ការ​ប្រកួត​ដ៏​តានតឹង ដូច្នេះ​យើង​ត្រូវ​ពង្រឹង​ក្រុម។ យើង​ចង់​ឈាន​ទៅ​ដល់​វគ្គ​ចាប់​ពូល”។

 

កីឡាករ​ទាំង​៣ សុទ្ធ​តែ​ចេញ​ពី​ថ្នាល​យុវជន​ BEC Tero Sasana ប៉ុន្តែ​ដោយ​សារ​ស្ថានការណ៍​ក្លឹប​មិនច្បាស់​លាស់​ក្នុង​រយៈ​ពេល​ចុង​ក្រោយ ទើប​ពួក​គេ​សម្រេច​ចេញ​ពី​ក្លឹប​មួយ​ឆ្នាំ មក​ចូល​រួម​ជាមួយ Muangthong ទោះ​បីមាន​ក្លឹប​ក្រៅ​ប្រទេស​ចាប់​អារម្មណ៍​ក៏​ដោយ៕

 

ប្រភព៖ Football Forward Thailand