ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌ​ប្ញ​ស្សី​កែវ កាលពី​វេលា​ម៉ោង​០៣​រសៀល​ថ្ងៃ​ទី​២៦ មក​រា ២០១៦ បាន​​ធ្វើការ​ឃាត់ខ្លួន​ជន​​សង្ស័យប្រុស-ស្រី​៥​​នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ស្ថិត​នៅ​ចំណុច​ផ្ទះ​​ស្រះ​ចិញ្ចឹម​ត្រី​មួយ​កន្លែង ក្នុងភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ប្ញ​ស្សី​កែវ ។

ប្រភព​ឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៥​នាក់ ១-​ឈ្មោះ​សុខ ចាន់​ធី ភេទ​ស្រី អាយុ​៣១​ឆ្នាំ (​វៀតណាម​) ជា​អ្នក​កោស​ជប់ មាន​ទីលំនៅ​ក្នុងភូមិ​លូ សង្កាត់​ស្វាយប៉ាក ២-​ឈ្មោះ​សុខ​លី អាយុ​៤១​ឆ្នាំ (​វៀតណាម​) ជា​អ្នក​ចិញ្ចឹម​ត្រី ៣-​ឈ្មោះ​ប៊ុ​ន សុខ​ឃី​ម ភេទ​ប្រុស អាយុ​២៣​ឆ្នាំ (​ខ្មែរ​) ជា​សន្តិសុខ​ឯកជន មាន​ទីលំនៅ​ភូមិ​សំរោង​ត្បូង សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ ៤-​ឈ្មោះ​រិ​ន ធី​ញ៉ុ​ង ភេទ​ស្រី អាយុ​២៩​ឆ្នាំ (​វៀតណាម​) និង​៥-​អត់​ស្គាល់ឈ្មោះ តែ​ជា​ជនជាតិ​វៀតណាម ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៥​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​អធិការដ្ឋាន​ខណ្ឌ រួមទាំង​​​វត្ថុ​តាង​ថ្នាំ​ញៀន​ចំនួន​១០​កញ្ចប់​តូច និង​​សម្ភារ​ប្រើ​ប្រាស់​​មួយ​ចំនួន​ផង​ដែរ ។