ឈើក្នុងក្រុមហ៊ុន ចំនួន៣ នៅស្រុកកែវសីមា ត្រូវភ្លើងឆេះ ជាបន្តបន្ទាប់

មណ្ឌលគិរី៖ ស្របពេលដែល មានបទបញ្ជា យ៉ាងតឹងរឹងពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ស្តីពី ការរឹតបណ្តឹង បទល្មើសព្រៃឈើ និងចាត់ចែងឲ្យ គណៈកម្មការ ថ្នាក់ជាតិ ចុះស្រាវជ្រាវ និងធ្វើកាទប់ស្កាត់នៃ ករណីនេះទូទាំងប្រទេស។ ដោយឡែកនៅ ខេត្តមណ្ឌលគិរី ឯណោះវិញ ប្រជាពលរដ្ឋ និងសហគមន៍ កាពារព្រៃឈើ បានរាយការណ៍ថា ភ្លើងបានឆាបឆេះឈើ នៅក្នុងក្រុមហ៊ុនចំនួន៣ ជាបន្តបន្ទាប់។

សេចក្តីរាយការណ៍ បានបញ្ជាក់ថា ដំបូងអ្នកភូមិបានឃើញ ភ្លើងឆេះឈើនៅ ក្នុងក្រុមហ៊ុន ប៊ិនភឿក១ ឆេះអស់ ៨៨កំណាត់ ហើយសេចក្តី រាយការណ៍ប្រាប់ថា នៅយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ ភ្លើងបានឆាបឆេះឈើ នៅក្នុងក្រមហ៊ុនចំនួន ពីរផ្សេងទៀត គឺក្រុមហ៊ុនកសិកម្មខ្មែរអង្គរ និងក្រុមហ៊ុនដាយណាម។ ក្នុងក្រុមហ៊ុនកសិកម្ម ខ្មែរអង្គរយប់ ភ្លើងបានឆាបឆេះឈើ អស់ចំនួន ៣៨កំណាត់ ឯនៅក្នុងក្រុមហ៊ុនដាយណាម ភ្លើងបានឆាបឆេះឈើ អស់ចំនួន ២០០កំណាត់។

សហគមន៍ការពារព្រៃឈើ និងប្រជាពលរដ្ឋបាន សម្តែងនូវការងឿងឆ្ងល់ យ៉ាងខ្លាំងចំពោះករណី រឿងភ្លើងឆេះឈើខាងលើនេះ ពួកគាត់និយាយថា ហេតុអ្វីមុនពេល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដាក់ចេញនូវបទបញ្ជា គឺពុំដែលមានភ្លើងឯណា មកឆាបឆេះឈើងាយៗ នោះឡើយ តែស្របពេលនេះ ហេតុអ្វីក៏មានភ្លើង ឆេះឈើជាបន្តបន្ទាប់ ពួកគាត់បានដាក់ ការសង្ស័យថា អាចជាការលួចដុត។

ទាក់បញ្ហានេះលោក ជុយ សុឃាង នាយផ្នែករដ្ឋបាលព្រៃឈើ ស្រុកកែវសីមា មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានធ្វើការទំនាក់ទំនងសុំការបភ្លឺ បន្ថែមជុំវិញបញ្ហានេះដែរ នៅរសៀលថ្ងៃទី២៦ ខែមករា នេះ តែទូរស័ព្ទចូលជាច្រើន ដងគ្មានអ្នកទទួល។ ឯលោក វង់ សុកសិរី នាយខ័ណ្ឌរដ្ឋបាលព្រៃឈើ មណ្ឌលគិរី ក៏មិនអាចទាក់ទង សុំការបំភ្លឺជុំវិញ ករណីនេះបានដែរ។ ដោយឡែក លោក អេង ប៊ុនហ៊ាង អភិបាលខេត្តមណ្ឌលគិរី បានបញ្ជាក់ប្រាប់ថា ពិតជាមានភ្លើងឆេះ ឈើនេះពិតមែន តែលោកថាវាជាភ្លើង ឆេះព្រៃរាលទៅឆេះឈើនោះ៕