Update៖ ករណីឆេះផ្ទះ នៅភូមិត្នោតជ្រុំ បានរលត់ហើយ បណ្តាលមកពី ទុស្សេខ្សែភ្លើង

ភ្នំពេញ៖ ភ្នាក់ងារមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល បានរាយការណ៍ថា ករណីអគ្គិសភ័យឆាប ឆេះផ្ទះប្រជាពលរដ្ឋ នៅភូមិត្នោតជ្រុំ ខណ្ឌមានជ័យ ស្ថតិនៅបណ្តោយផ្លូវ៣៧១ បានរលត់ទាំង ស្រុងហើយនៅម៉ោង ៤រសៀលនេះ ដោយប្រើប្រាស់ឡាន ទឹកពន្លត់អស់ ១៤ ឡានទឹក និង ផ្ទះ៤ខ្ទងបានឆាបឆេះឆេះដំបូង ចេញពីផ្ទះកោសជប់ យីហោស្រីនាង ។

ប្រភពខាងលើបានឲ្យដឹងថា ផ្ទះកោសជប់យីហោងស្រីនាង ឆេះអស់គ្មានសល់ ហើយផ្ទះ៣ខ្នងទៀត ឆេះ៥០ភាគរយ ។

តាមការសន្និដ្ឋានរបស់ សមត្ថកិច្ចជំហានដំបូង បានឲ្យដឹងថា «អាចមកពីទុស្សេខ្សែភ្លើង» ៕

ប្រវត្តិរឿង៖
នៅរសៀលនេះ អគ្គិសភ័យកំពុងឆាបឆេះ ផ្ទះប្រជាពលរដ្ឋនៅ ភូមិត្នោតជ្រុំ

ភ្នំពេញ៖ អគ្គិសភ័យបានឆាប ឆេះផ្ទះប្រជាពលរដ្ឋ នៅភូមិត្នោតជ្រុំ សង្កាត់បឹងទំបន់ ខណ្ឌមានជ័យ នៅរសៀលថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង១៖២៥នាទី ។
ករណីឆាប់ឆេះនេះដែរ សមត្ថកិច្ច និងខាងពន្លត់អគ្គីភ័យ កំពុងដុតដៃដុតជើង ជួយខ្នះខ្នែង ដើម្បពន្លត់ ។ ទោះជាយ៉ាងសមត្ថកិច្ច មិនទាន់ឲ្យដឹងពីមូលហេតុ នៃការឆាប់ឆេះនោះទេ ៕