ប​ង្រ្កា​ប​សា​ច់​ជ្រូ​ក សា​ច់​គោ​ ជា​ង​២តោន​និ​ង​មេ​តា​ណុ​ល​ជិ​ត​២​ពា​ន់​លី​ត្រ ខ​ណៈ​ឈ្មួ​ញ​លួច​ដឹក​តាម​រថ​យ​ន្ត​ក្រុ​ង​ ចូល​តា​ម​ច្រ​ក​ទ្វា​រ​បា​វិ​ត​

ទំ​និ​ញ​ប្រ​ភេ​ទ​សា​ច់​គោ សាច់​ជ្រូ​ក​ស​ង្ស័​យ​ខូ​ច​គុ​ណ​ភា​ព និង​ទឹ​ក​មេ​តា​ណុ​ល​គ្មា​ន​ច្បា​ប់​អ​នុ​ញ្ញា​ត​ ដែ​ល​ឈ្មួ​ញ​ទុ​ច្ច​រិ​ត​លួ​ច​ដឹ​ក​តា​ម រថ​យ​ន្ត​ក្រុ​ង នាំ​ចូ​ល​ពី​ប្រ​ទេ​ស​វៀ​ត​ណា​ម ចូ​ល​តា​ម​មា​ត់​ច្រ​ក​ទ្វា​រ​អ​ន្ត​រ​ជា​តិ​បា​វិ​ត​ ម​ក​ដ​​ល់​រា​ជ​ធា​នី​ភ្នំ​ពេ​ញ ត្រូវ​បា​ន​ក​ម្លាំ​ង​ន​គ​រ​បា​ល​សេ​ដ្ឋ​កិ​ច្ច ក្រ​សួ​ង​ម​ហា​ផ្ទៃ ធ្វើ​កា​រ​ប​ង្ក្រា​ប​បា​ន នៅ​ព្រឹក​ថ្ងៃ​ទី ២៦ ខែ មករា ឆ្នាំ ២០១៦ នេះ​នៅ​ក្នុ​ង​ប​រិ​វេ​ណ​ចំ​ណ​ត​រ​ថ​យ​ន្តក្រុ​ង​ក្រុ​ម​ហ៊ុ​ន​ដឹ​ក​ជញ្ជូ​ន​អូរ​ឡាំ​ពិ​ក អិ​ច​ប្រេ​ស​អ៊ិ​ន​ធើ​ណេ​សិ​ន​ណ​ល​ ដែ​ល​មា​ន​ទី​តាំ​ងនៅ​ផ្ទះ​លេ​ខ ៤៨ ផ្លូវ​លេ​ខ ១២៥ ​ស​ង្កា​ត់​វា​ល​វង់ ខ​ណ្ឌ​៧​ មករា ។ ទំនិញអត់ច្បាប់និងជាប្រភេទទំនិញ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ដែលសមត្ថកិច្ច ធ្វើ​ការ​ឃា​ត់ចាប់បានខាងលើនេះរួមមាន ១.សាច់គោទម្ងន់៩៣៦គីឡូក្រាម ដាក់​នៅ​ក្នុង​កេស​ចំ​នួន ៥២​កេស មិន​មាន​ក្លា​ស្សេ​ត្រឹម​ត្រូវ ២.សាច់ជ្រូកកិនទម្ងន់​ ១១៧០​ គីឡូក្រាមដាក់​​​​​នៅក្នុងកេសចំនួន១៨កេស ៣. ឆ្អឹងជំនីជ្រូកទម្ងន់៦០គីឡូក្រាមដាក់នៅក្នុងកេសចំនួន៣កេស ៤. ទឹកមេតាណុល៦៥កាន ស្មើរនិង១៩៥០លីត្រ។ សូមបញ្ជាក់ថាបច្ចុប្បន្ននេះ រថយន្តក្រុងដឹកអ្នកដំណើររត់ទៅប្រទេសវៀតណាម ឬ​ក៏​រត់​ទៅ​ដល់​ព្រំ​ដែន​ដូច​ជា​បាវិ​តប៉ោ​យប៉ែតជាដើម ក្រៅពីដឹកអ្នកដំណើរ ពួកគេបានរកស៊ីដឹកទំនិញគេចពន្ធ ទំនិញល្មើសច្បាប់ ដោ​យ​សា​រតែ​ពួក​គេ​ឃុបឃិតគ្នាជាមួយសមត្ថកិច្ចនៅ មាត់ច្រកនិងនៅតាមផ្លូវ​ ។ ជា​ក់​ស្ដែ​ងដូ​ចជា​ករ​ណី​ឈ្មួ​ញ​លួច​នាំ​ចូល​ទំ​និ​ញ​ប្រភេទគ្រឿងហូបចុក ល្មើសច្បាប់និងសង្ស័យខូចគុណភាព រួ​ម​ទាំ​ងទំ​និ​ញ​ល្មើស​ច្បាប់​តាមមា​ត់ច្រក​ទ្វារ​អន្ត​រជា​តិ បាវិតខាងលើបើគ្មានការឃុបឃិតគ្នាយកលុយដាក់ហោប៉ៅទេកុំសង្ឃឹមថាទំនិញ […]