ព្រះចៅអធិរាជ ជប៉ុន យាងទៅហ្វីលីពីន ដើម្បីគោរព វិញ្ញាណក្ខន្ធ អ្នកស្លាប់ ក្នុងសង្គ្រាម លោកលើកទីពីរ

តូក្យូ៖ នៅរសៀល ថ្ងៃអង្គារនេះ ព្រះចៅអធិរាជ អាគីហ៊ីតុ និងព្រះមហាក្សត្រី មិជិកូ របស់ ប្រទេសជប៉ុន បានចាកចេញពីទីក្រុងតូក្យូ ទៅកាន់ប្រទេសហ្វីលីពីន ក្នុងដំណើរទស្សនកិច្ច ៥ថ្ងៃ ដើម្បីគោរពវិញ្ញាណក្ខន្ធ ជនរងគ្រោះដែលបានស្លាប់ ក្នុងសង្គ្រាមលោកលើកទីពីរ និងប្រយោជន៍រំឮកខួប ៦០ឆ្នាំនៃទំនាក់ទំនង រវាងប្រទេសទាំងពីរ ផងដែរ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ នេះបន្ដទៀតថា ខណៈបានបំពេញ ដំណើរទស្សនកិច្ចជាលើកទីពីរ ចាប់តាំងពីឆ្នាំ១៩៦២ ក្នុងនាមជារាជ ទាយាទ និងព្រះនាង ហើយលើកនេះជា ទស្សនកចិ្ចផ្លូវរដ្ឋថ្មី គឺស្ថិតនៅក្នុងឋានៈជា ព្រះចៅអធិរាជជប៉ុន សម្រាប់ទស្សនកិច្ចនៅហ្វីលីពីន។

មុនពេលយាងចេញដំណើរ ពីព្រលានយន្ដហោះ ហេនេដា ក្រុងតូក្យូ ព្រះចៅអធិរាជ បានមាន ព្រះបន្ទូលថា ប្រជាពលរដ្ឋហ្វីលីពីន ១,១លាននាក់ បានបាត់បង់ជីវិត ក្នុងសង្គ្រាមលោក លើកទីពីរ ហើយពលរដ្ឋទាំងនោះ ភាគច្រើនជាជនស៊ីវិល។

ព្រះចៅអធិរាជ បានគូសបញ្ជាក់ទៀតថា នៅក្នុងសង្គ្រាមលោក ប្រទេសហ្វីលីពីន បានបាត់ បង់ពលរដ្ឋ របស់ខ្លួនជាច្រើននាក់ ថែមទាំងជនជាតិអាមេរិក និងជប៉ុន ក៏បានពលីក្នុង ហេតុការណ៍នោះដែរ ជាពិសេស ពលរដ្ឋហ្វីលីពីនគ្មានទោសកំហុសរាប់មិនអស់ បានក្លាយជា ជនរងគ្រោះ ក្នុងការប្រយុទ្ធគ្នា នៅទីក្រុងម៉ានីល៕

ព្រះចៅអធិរាជ ជប៉ុន យាងទៅហ្វីលីពីន ដើម្បីគោរព វិញ្ញាណក្ខន្ធ អ្នកស្លាប់ ក្នុងសង្គ្រាម លោកលើកទីពីរ