គ្រាប់បែកភ្លោះ សម្លាប់មនុស្សអស់ ២២នាក់ នៅរដ្ឋ Homs

ប៊ឺរ៉ូត៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ថា គ្រាប់បែកភ្លោះបាន សម្លាប់មនុស្សអស់ ២២នាក់ នៅក្រុង Homs ដែលក្រុងគ្រប់គ្រងដោយ រដ្ឋាភិបាលស៊ីរី នៅថ្ងៃអង្គារនេះ ហើយបង្កឲ្យ មានរងរបួសជាង ១០០នាក់ ។

អភិបាលរដ្ឋ Homs បានឲ្យដឹងថា នេះជាការវាយប្រហារ មួយដោយគ្រាប់បែក ចេញពីរថយន្តមួយគ្រឿង ដែលពួកវាយប្រហារ ដាក់គោលដៅសំដៅ ទៅរកស្នាក់ការ សន្តិសន្តិសុខ ។

ប្រព័ន្ធផ្សព្វផ្សាយក្នុង ស្រុកបានឲ្យដឹងថា គ្រាប់បែកអត្តឃាត មួយបានបំផ្ទុះឡើង បន្ទាប់មកផ្ទុះឡើង ជាបន្តបន្ទាប់ទៀត ៕