នាយករដ្ឋមន្ត្រី៖ ក្នុងឆ្នាំ២០១៧ ថៃ នឹងរៀបចំបោះ ឆ្នោតសកល បើទោះបីមិនមានរដ្ឋ ធម្មនុញ្ញថ្មីក៏ដោយ

បាងកក៖ លោកនាយករដ្ឋមន្ត្រីថៃ បានថ្លែងឲ្យដឹង នៅថ្ងៃអង្គារនេះថា ថៃនឹងរៀបចំការបោះឆ្នោត សកលនៅក្នុងឆ្នាំ២០១៧ បើទោះបីជា មិនទាន់ឆ្លងសម្រេច ពីរដ្ឋធម្មនុញ្ញក៏ដោយ ។

ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ថា លោក ប្រាយុទ្ធ ចាន់ឧចា នាយករដ្ឋមន្ត្រីថៃ បានថ្លែងថា "វាគ្មានបញ្ហាចោទនោះទេ ពង្រាងរដ្ឋធម្មនុញ្ញ ថាតើត្រូវឆ្លង រឺអត់ រដ្ឋាភិបាលនឹងរៀប ចំការបោះឆ្នោត នៅក្នុងឆ្នាំ២០១៧ ដើម្បីមាគ៌ារបស់ យើងទាំងអស់គ្នា" ។

គួររំលឹកថា នៅក្នុងខែឧសភា ឆ្នាំ២០១៤ រដ្ឋប្រហារបញ្ចប់ភាព ជាប់គាំងខាងផ្នែក នយោបាយនៅក្នុងក្រុងបាងកក និងប្រើប្រាស់រដ្ឋធម្មនុញ្ញ ចាស់ខាងផ្នែកយោធាវិញ ។

សភានីតិបញ្ញតិបានឲ្យដឹងថា ពង្រាងច្បាប់រដ្ឋធម្មនុញ្ញ មួយគឺចាំបាច់ត្រូវផ្លាស់ប្តូរ នៅមុនពេលការបោះឆ្នោត ហើយទើបទទួលយកនូវ ការអនុម័តលើធម្មនុញ្ញ ដែលជាគន្លឹះនៃផ្នែក របស់សភានីតិបញ្ញតិ "មាគ៌ាឈានទៅ រកប្រជាធិបតេយ្យ" ។

ការតែងតាំងគណៈ កម្មាធិការសភានីតិ បញ្ញតិមួយ ត្រូវបានគេរំពឹងថា នឹងផ្តើមឡើងដើម្បី ពង្រាងលើច្បាប់រដ្ឋធម្មនុញ្ញមួយ នៅថ្ងៃសុក្រខាងមុខនេះ ៕

នាយករដ្ឋមន្ត្រី៖ ក្នុងឆ្នាំ២០១៧ ថៃ នឹងរៀបចំបោះ ឆ្នោតសកល បើទោះបីមិនមានរដ្ឋ ធម្មនុញ្ញថ្មីក៏ដោយ