Rang Rover បុក​ម៉ូតូ​Viva អូស​ជាប់​ក្រោម​រថយន្ដ​ប្រហែល ២០ ម៉ែត្រ

Doliprane TVC

​ភ្នំពេញ​៖ បុរស​ម្នាក់​បាន​រងរ​បួស​ស្រាល​ខ​ណះ​ពេលដែល​រូបគាត់​កំពង់​ជិះ​ម៉ូតូ​Viva​មួយគ្រឿង​ត្រូវ​រថយន្ដ​RangRover​បើក​បុក
​ចំ​ពីមុខ​ពេញទំហឹង​អូស​ម៉ូតូ​ជាប់​ក្រោម​រថយន្ដ​ប្រហែល ២០ ម៉ែត្រ​ទើប​រថយន្ដ​ឈប់​ទៅមុខ​លែងរួច ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ២២ នឹង ៣០ នាទី​យប់​ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០១៦ នៅ​ចំណុច​ផ្លូវ​លេខ ១១៣ កែង​នឹង​ផ្លូវ​លេខ ២៤២ ស្ថិតក្នុង សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ។

Rang Rover បុក​ម៉ូតូ​Viva អូស​ជាប់​ក្រោម​រថយន្ដ​ប្រហែល ២០ ម៉ែត្រ

ប្រភពព័ត៌មាន​ពី​ក​ន្លែ​កើតហេតុ​បានអោយដឹងថា​នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​Viva​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ត​-3526 ភព​1 បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ ១១៣ ទិសដៅ​ពី​ត្បូង​ទៅ​ជើង​លុះ​មកដល់​ចំណុចកើតហេតុ​មាន​រថយន្ដ​ម៉ាក​RangRover មួយគ្រឿង​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 2V-9959 ធ្វើដំណើរ​បញ្ច្រាសទិស​គ្នា​បាន​ជ្រុល​បុក​គ្នា​ពេញទំហឹង​បណ្ដាល​បុរស​ជា​ម្ចាស់​ម៉ូតូ​ខ្ទាត​ចេញពី​ម៉ូតូ​រងរបួស​ស្រាល ។

Rang Rover បុក​ម៉ូតូ​Viva អូស​ជាប់​ក្រោម​រថយន្ដ​ប្រហែល ២០ ម៉ែត្រ

ប្រភព​ដដែល​បាន​បន្តថា​ក្រោយពី​បុក​រួចហើយ​ម៉ូតូ​បាន​កល់​ជាប់​ក្រោម​រថយន្ដ​ហើយ​ម្ចាស់​រថយន្ដ​បាន​ព្យាយាម​បើក​រត់គេចខ្លួន​បាន​ប្រហែល ២០ ម៉ែត្រ​ទើប​រថយន្ដ​ទៅមុខ​លែងរួច ។ ក្រោយមក​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែងកើតហេតុ និង ធ្វើកា​សម្របសម្រួល​ដោយ​ភាគី​ខាង​រថយន្ដ​ព្រម​សង​ថ្លៃ​ការខូចខាត និង ព្យាបាល​របួស​ឲ្យ​ទៅខាង​ម្ចាស់​ម៉ូតូ​ដើម្បី​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ​តែម្ដង ៕ TV5