លោក ខៀវ កាញារីទ្ធ ៖ ពិធីករ ពិធី​ការិនី អ្នកនិពន្ធ និង​អ្នកសរសេរ​ព័ត៌មាន ត្រូវតែ​យល់ដឹង​ឲ្យ​ច្បាស់​ពី​ច្បាប់​ចរាចរណ៍​ថ្មី​

ភ្នំពេញ: សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដល់​អ្នក​ផ្សព្វផ្សាយ​ព័ត៌មាន កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៦ នៅ​ទីស្តីការក្រសួង​ព័ត៌មាន គឺ​ចង់​បណ្តុះបណ្តាល អប់រំ និង​ផ្សព្វផ្សាយ​ដល់​សាធារណៈជន តាមរយៈ​ពិធីករ ពិធី​ការិនី ស្តីពី​ច្បាប់​ចរាចរណ ដោយមាន​ការចូលរួម​ពី​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​។​

​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន មានប្រសាសន៍ថា ប្រព័ន្ធ​ផ្សព្វផ្សាយ មាន​ពិធីករ ពិធី​ការិនី អ្នកនិពន្ធ និង​អ្នកសរសេរ ព័ត៌មាន​ទាំងអស់ ពិតជា​មាន​សារៈ សំខាន់​ណាស់ ត្រូវតែ​យល់ដឹង​ឲ្យ បាន​ច្បាស់​អំពី​ច្បាប់ ចរាចរណ៍​ផ្លូវគោក​ថ្មី ងាយស្រួល​ដល់ ការសរសេរ ការពន្យល់ ឬ ការធ្វើ​អត្ថាធិប្បាយ​ទៅ អ្នក​ស្តាប់​បាន​ចេះ​បន្ត មិន​ស្តាប់​ខុស និង​មិន​ធ្វើការ​វិនិច្ឆ័យ​ទៅ ខុស​តាម​ប្រភពព័ត៌មាន ដែល​ខ្លួន​ទទួលបាន​។​

​លោក​រដ្ឋមន្ត្រី បន្ថែមថា បន្ទាប់ពី​អញ្ជើញ អ្នកសារព័ត៌មាន​មក ផ្សព្វផ្សាយ​នេះ​ទៅ ខ្ញុំ​មាន​គម្រោង​នឹង អញ្ជើញ​អ្នកបើកបរ រថយន្ត​សម្រាប់​ថ្នាក់ដឹកនាំ​ទាំងអស់ ឲ្យ​មក​រៀន និង​អោយ​យល់​ពី​ច្បាប់​ចរាចរណ៍ ដើម្បី​ឲ្យ​គាត់​បើកបរ មានការ​ប្រុងប្រយ័ត្ន ព្រោះថា​មាន​អ្នកបើកបរ រថយន្ត​ជាច្រើន​គាត់ អត់​ចេះ​ច្បាប់​ទេ គាត់​ចេះ បើកបរ​ត​តាម​គ្នា​។ បើទោះជា​មិនអាច បាន​ទាំងអស់​ក៏បាន​ខ្លះ ពិសេស​អ្នកបើកបរ រថយន្ត​នៅក្នុង​ក្រសួង រួមទាំង​ប្រធាន នាយកដ្ឋាន​ជាដើម ឲ្យ​មានការ​យល់ដឹង​ខ្លះ អំពី​ច្បាប់​ចរាចរណ៍​ផ្លូ​គោក​។ កន្លងមក​យើង​ឃើញ មាន​អ្នកបើកបរ​រថយន្ត ថ្នាក់ដឹកនាំ​មួយចំនួន​គាត់​បើកបរ​ឥត​ប្រណី ដោយ​សំអាង​ទៅលើ រថយន្ត​ដឹក​អ្នកធំ​។ ទោះបីជា​អ្នកដឹកនាំ​ក៏ដោយ ក៏​ស្ថិតនៅក្រោម​សំណាញ់​ច្បាប់ ហើយ​ថ្នាក់ ដឹកនាំ​ត្រូវធ្វើ​គំរូ​មុនគេ កត្តា​សំខាន់​គឺ​ត្រូវ​យល់​អំពី​ច្បាប់​ជាធំ​។​

​លោក​រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន គ្រោង​នឹង​បន្ត ធ្វើការ​ផ្សព្វផ្សាយ ដល់​អ្នកសារព័ត៌មាន ឲ្យ​បាន​ច្រើន​បន្ថែមទៀត ព្រោះ​សារព័ត៌មាន ពិតជា​ដើរតួនាទី​សំខាន់​ណាស់​ដល់​ការ ផ្សព្វផ្សាយ​ច្បាប់ ចរាចរណ៍​ផ្លូវគោក​នេះ ដល់​ប្រជាពលរដ្ឋ គ្រប់​មជ្ឈដ្ឋាន​ទាំង​នៅ ទីក្រុង​និង​ជនបទ ឲ្យ​យល់​ពី​បញ្ហា​គ្រោះថ្នាក់ ចរាចរណ៍​ដែល​កើតចេញពី​ការមិនយល់ មិនដឹង​ពី​ច្បាប់ ចរាចរណ៍​នេះ ចេះ​ទាំងអស់គ្នា​ទើប យើង​អាច​អប់រំ ប្រជាជន​យើង​បាន និង​កាត់បន្ថយ គ្រោះថ្នាក​ចរាចរណ៍ នៅ​កម្ពុជា​បាន​។​

​រីឯ​លោក គឹម សន្តិភាព អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ និង​ជា​អនុប្រធាន​ក្រុមការងារ ក៏បាន​ថ្លែងថា ចំពោះ​ប្រធានបទ​សម្រាប់ធ្វើ​ការផ្សព្វផ្សាយ មាន​ចំនួន ៥ ៖ ទី​១ . បើកបរ​លើ​ល្បឿន​កំណត់​។ ទី​២ . បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​។ ទី​៣ . សិទ្ធ​អាទិភាព​នៅ​ផ្លូវ​ប្រសព្វ​។ ទី​៤ . ការបត់​ឆ្វេង​ស្តាំ និង​ទី​៥ ការ​បើ​បរជែង​ង​គ្នា​។​

​លោក ឈួន វ៉ន អគ្គនាយករង ដឹកជញ្ជូន បានអោយដឹង​ដែរ​ថា កត្តា​ដែល​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ១-​កត្តា​មនុស្ស ២-​កត្តា​យាន្ត ៣-​កត្តា​ផ្លូវថ្នល់​។ ចំពោះ​មូល​សំខាន់​ដែល​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ឆ្នាំ​២០១៥ ៖ ១-​កា​បើកបរ​លើស​ល្បឿន​កំណត់ =៤២%​។ ២-​ការមិន​គា​រព​សិទ្ធិ​ភាព =១៣%​។ ៣ ការ​ជែង​ប្រកបដោយ​គ្រោះថ្នាក់ =១២%​។ ៤-​ការ​បើ​បរ​ក្នុងស្ថានភាព​ស្រវឹង =១១%​។ ៥-​ការមិន​ប្រកាន់​ស្ដាំ =៨%​។​
៦-​ការបត់​ឆ្វេង​មិន​ប្រុង​ប្រ​យ័​ត្ត​ណ =៧%​។​

​លោក ឈួន វ៉ន បន្តថា ការកំណត់​ល្បឿន​សម្រាប់​យានជំនិះ​(​មាត្រា​ទី​៥) -​នៅក្រៅ​ទីប្រជុំជន​ល្បឿន​អតិបរមា ត្រូវ​កំណត់​ត្រឹម​៖
៦០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង សម្រាប់ទោ​ចក្រយានយន្ត ដែលមាន​ទំហំ​ស៊ីឡាំង​មិន​លើសពី​១២៥​សង់ទីម៉ែត្រ​គូប យានយន្ត​ប្បក​រណ៍​ដែលមាន​ល្បឿន​អតិបរមា​លើស​៤០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង រថយន្ត​សណ្ដោង​រឺ​មក និង​រថយន្ត​ដឹក​កុង​តែ​ន័​រ​គ្រប់​ប្រភេទ​។​
​រីឯ​ការ​ជែង អ្នកបើកបរ​ត្រូវអនុវត្ត​ដូចខាងក្រោម​៖
១-​អ្នកបើក​យានជំនិះ​គ្រប់​ប្រភេទ​ត្រូវ​ជែង​ទៅខាង​ឆ្វេង​។ ប៉ុន្តែ​អ្នកបើកបរ​អាច​ជែង​ទៅខាង​ឆ្វេង​បាន ប្រសិនបើ​អ្នកបើកបរ​យាន​ដែល​គេ​ជែង​នោះ បាននិងកំពុង​ធ្វើ​សញ្ញា​ប្ដូរ​ទិស​ខាងឆ្វេង ហើយ​ឈប់​ឬ​ត្រៀម​ដើម្បី​បត់​ឆ្វេង​។​

២-​មុននឹង​ជែង​អ្នកបើក​ត្រូវ​ដឹង​ច្បាស់​ថា ការ​ជែង​នេះ​មិន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​អី្វ​ឡើយ ដោយ​ត្រូវអនុវត្ត​ដូចខាងក្រោម​៖ ឃើញច្បាស់​ថា នៅខាងមុខ​គ្មាន​ឧបសគ្គ​ហើយ​អាច​បើកបរ​ចូលទៅក្នុង​ចរន្ត​ចរាចរណ៍​ប្រក្រតី​វិញ​បាន​នៅពេល​ជែង​រួច​ដោយ​មិន​រំខាន​ដល់​ការធ្វើ​ចរាចរណ៍​របស់ អ្នក​ដ៏​ទៃ​ឡើយ​។ គ្មាន​អ្នកបើកបរ​ណាមួយ​ដែល​នៅ​ពីក្រោយ​ខ្លួន​ចាប់ផ្ដើម​សុំ​ជែង​ខ្លួន​។ គ្មាន​ឲ្យ​សញ្ញា​សុំ​ជែង​ផ្លូវ​យាន​ផ្សេងទៀត​ពី​អ្នកបើកបរ យាន​ជំនះ​នៅខាងមុខ​ខ្លួន​។ ត្រូវ​ដឹង​ច្បាស់​ថា​ល្បឿន​សមាមាត្រ​រវាង​យាន​ទាំងពីរ អាច​ជែង​គ្នា​ក្នុង​រយៈពេល​ខ្លី​បំផុត​។ ត្រូវធ្វើ​សញ្ញា​សុំ​ជែង ដោយ​ធ្វើ​សញ្ញា​ប្តូរ​ទិស​ខាងឆ្វេង ហើយ​ក្នុងករណី​ចាំបាច់​ត្រូវ​សញ្ញា​ភ្លើង​កូត ហ្វា​ឆ្លាស់គ្នា​នៅពេល​យប់ ឬ​ស៊ី​ផ្លេ​នៅពេល​ថ្ងៃ លើកលែងតែ​ទីប្រជុំជន ដែល​ការប្រើប្រាស់​ស៊ី​ផ្លេ​សុំ​ជែង​ត្រូវ​ហាមឃាត់​។ ត្រូវ​ដឹង​ច្បាស់​ថា អ្នកបើកបរ​យានជំនិះ​ខាងក្រោយ​និង​ខាងមុខ​បានដឹង​ពី​ការសុំ​ជែង​របស់ខ្លួន​។​

៣-​នៅពេល​ដឹងថា​យាន​នៅ​ខាងក្រោយ​សុំ​ជែង អ្នកបើកបរ​យាន​ខាង​មុខ​ត្រូវ​ពិនិត្យ​ចំណែក​ផ្លូវ​ខាងមុខ​ខ្លួន បើ​គ្មាន​ឧបសគ្គ​អី្វ​ទេ ត្រូវ​ឲ្យ​សញ្ញា​ប្តូរ​ទិស ខាងស្ដាំ ឬ លើកដៃ​ឆ្វេង​ឡើងលើ​បត់​ទៅ​ស្ដាំ និង​បន្ថយល្បឿន​អែប​ទៅខាង​ស្ដាំ ជា​សញ្ញា​ឲ្យ​អ្នកបើកបរ​នៅ​ខាងក្រោយ​ដឹងថា​អាច​ជែង​បាន​។ ក្នុងករណី​ដែល​អ្នកបើកបរ​ខាងមុខ​ពិនិត្យឃើញថា​នៅ​ឆ្វេង​សន្ធឹង​ត្រង់​ខាងក្រៅ​ជាស​ញ្ញា​ឲ្យ​ដឹងថា​ការ​ជែង​ពុំទាន់​អាចធ្វើ​ទៅបាន​ទេ​។​
​នៅពេល​ជែង​ត្រូវ​បង្កើនល្បឿន និង​ទុកចន្លោះ​ពី​យាន​មួយទៀត​យ៉ាងតិច​១ ម៉ែត្រ​។​
​នៅលើ​ទ្រូងផ្លូវ​គ្មាន​គំនូស​បង្ហូត អ្នកបើកបរ​យាន​អាច​ជែង​ដោយ​ប្រើប្រាស់​ទ្រូងផ្លូវ​មួយ​ចំហៀង​ទៀត​បាន ប្រសិនបើ​ទង្វើ​នេះ​មិន​ឲ្យ​មាន​គ្រោះថ្នាក់​ឬ​រំខាន​ដល់​យាន​ដែល​បើក​ផ្ទុយទៅនឹង​ទិស​របស់ខ្លួន​។​
​នៅពេលដែល​គេ​ផុត អ្នកបើកបរ​ត្រូវធ្វើ​សញ្ញា​ប្ដូរ​ទិស​ខាងស្ដាំ​វិញ ដើម្បី​ឲ្យ​ដឹងថា​ខ្លួន​ត្រូវ​ចូលក្នុង​ចរន្ត​ចរាចរណ៍​របស់ខ្លួន​វិញ​។​

​លោក​បញ្ជាក់​បន្ថែមថា ក្នុងករណី​បើកបរ​ក្នុងស្ថានភាព​ស្រវឹង​(​មាត្រា​៨) ហាម​ពិសា​រគ្រឿង​ស្រវឹង ដែល​បណ្ដាល​ឲ្យ​មាន​អត្រា ជាតិ​អាល់កុល ចាប់ពី​០,២៥​មី​លី​ក្រាម​ក្នុង​មួយ​លីត្រ​ខ្យល់ ឬ​ចាប់ពី ០,៥០​ក្រាម​ក្នុង​មួយ​លីត្រ​ឈាម​ឡើងទៅ​។​
-០,៣g/I:​ចាប់ផ្ដើម​មាន​ហា​នី​ភ័យ​
-០,៥g/I:​មាន​ហានិភ័យ ២​ដង​
-០,៨g/I:​មាន​ហានិភ័យ ១០​ដង​
-​រយៈពេល​១​ម៉ោង​ជាតិ​អាកុល​ឡើងដល់​កំពូល (​មាន​អាហារ​)
-​រយៈពេល​១៥​នាទី​ជាតិ​អាកុល​ឡើងដល់​កំពូល (​គ្មាន​អាហារ​)
៥-​ហាម​បើកបរ​យានជំនិះ ត្រូវ​ដឹក​តាម​យានជំនិះ​ដែលមាន​ប្រភេទ​កង់​កៅស៊ូ​៕

លោក ខៀវ កាញារីទ្ធ ៖ ពិធីករ ពិធី​ការិនី អ្នកនិពន្ធ និង​អ្នកសរសេរ​ព័ត៌មាន ត្រូវតែ​យល់ដឹង​ឲ្យ​ច្បាស់​ពី​ច្បាប់​ចរាចរណ៍​ថ្មី​
លោក ខៀវ កាញារីទ្ធ ៖ ពិធីករ ពិធី​ការិនី អ្នកនិពន្ធ និង​អ្នកសរសេរ​ព័ត៌មាន ត្រូវតែ​យល់ដឹង​ឲ្យ​ច្បាស់​ពី​ច្បាប់​ចរាចរណ៍​ថ្មី​

លោក ខៀវ កាញារីទ្ធ ៖ ពិធីករ ពិធី​ការិនី អ្នកនិពន្ធ និង​អ្នកសរសេរ​ព័ត៌មាន ត្រូវតែ​យល់ដឹង​ឲ្យ​ច្បាស់​ពី​ច្បាប់​ចរាចរណ៍​ថ្មី​