បែកធ្លាយរូបភាព ទូរស័ព្ទ iPhone 5SE ជំនាន់ថ្មី មុនដល់ថ្ងៃបង្ហាញខ្លួន

បែកធ្លាយរូបភាព ទូរស័ព្ទ iPhone 5SE ជំនាន់ថ្មី មុនដល់ថ្ងៃបង្ហាញខ្លួន

រូបភាពមួយសន្លឹកដែលត្រូវបានគេសង្ស័យថាជាទូរស័ព្ទ iPhone ជំនាន់ថ្មី iPhone 5SE អេក្រង់ 4 អុីញ ត្រូវបានបង្ហោះចែកចាយតាមប្រភពផ្សព្វផ្សាយជាច្រើន តាមរយៈក្រុមការងារ OneMoreThing. នៅក្នុងរូបនោះ គេបានបង្ហាញពីទូរស័ព្ទ 2 ម៉ូឌែល ដែលដាក់ទន្ទឹមគ្នា ដោយរួមមាន iPhone 5 ពណ៌ខ្មៅមួយគ្រឿង និងទូរស័ព្ទមួយគ្រឿងទៀត ដែលគេសន្និដ្ឋានថាជា iPhone 5SE យ៉ាងពិតប្រាកដ។ ដូចអ្វីដែលគេហទំព័រយើងខ្ញុំបានរាយការណ៍ជាសព្វដងរួចមកហើយ សំរាប់រូបរាងរបស់វា គឺត្រូវបានផ្លាស់ប្តូរតែតួជុំវិញ រាងកោងដូចទៅនឹង iPhone 6 ប៉ុណ្ណោះ ហើយក៏មានការប្រើប្រាស់ប្រព័ន្ធស្កេនក្រញៅដៃដ៏ទំនើបថែមទៀតផង។ រួមបញ្ចូលពីនេះទៀត លក្ខណៈសម្បត្តិពិសេសជាច្រើន ក៏ត្រូវបានវិវត្តន៍ដូចជាប្រើប្រាស់មុខងារ 3D Touch, Live Photos និងកាមេរ៉ាថតច្បាស់ដូច iPhone 6 ជាដើម។ ដើម្បីជ្រាបច្បាស់ពីដំណឹងរបស់ទូរស័ព្ទជំនាន់នោះ សូមកុំភ្លេចតាមដានជារៀងរាល់ថ្ងៃ នៅក្នុង Group iOSPlus ទាំងអស់គ្នាជាបន្តទៀត។

---------------------------------------

ដោយ: កៅ រក្សា
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus បែកធ្លាយរូបភាព ទូរស័ព្ទ iPhone 5SE ជំនាន់ថ្មី មុនដល់ថ្ងៃបង្ហាញខ្លួន
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com បែកធ្លាយរូបភាព ទូរស័ព្ទ iPhone 5SE ជំនាន់ថ្មី មុនដល់ថ្ងៃបង្ហាញខ្លួន

ចុះថ្ងៃទី 26 ខែមករា ឆ្នាំ 2016 ម៉ោង 05:43 ល្ងាច

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ