ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តមណ្ឌលគិរី ៖​ ប្រភពពីមន្រ្តីគណៈកម្មការជាតិ​ដើម្បីទប់ស្កាត់និងបង្រ្កាបបទល្មើស​ព្រៃឈើបានឲ្យដឹងថា​ នៅព្រឹកថ្ងៃទី២៧ មករាស្អែកនេះ ​ខាងគណៈកម្មការនឹងជិះ​ឧទ្ឋម្ភាគចក្រ​ដែលផ្តល់​ដោយសម្តេចតេជោ ហ៊ុន សែន ​ចុះទៅពិនិត្យទីតំាងស្តុកឈើនៅក្នុងក្រុមហ៊ុន ម៉ាស្ទ័រ ខេសាន់ ​ស្ថិតនៅចំណុចព្រំប្រទល់​រវាងស្រុកកោះញែក​និង​ស្រុកពេជ្រាដា ។

សេចក្តីរាយការណ៍បានបន្តថា​ នៅក្នុងក្រុមហ៊ុនម៉ាស្ទ័រ ខេសាន់​ ដែលគេស្គាល់ថាមានលោកឧកញ៉ា​ សឹង សំអុល ​ជាអ្នកគ្រប់គ្រងនោះ ​មានឈើចម្រុះរាប់ពាន់​រាប់ម៉ឺនកំណាត់ ប៉ុន្តែមិនទាន់ដឹងថា​ជាឈើមានច្បាប់ឬយ៉ាងណានោះនៅឡើយទេ ​រង់ចំាខាងគណៈកម្មការ​ចុះទៅពិនិត្យជាក់ស្តែងសិន ៕