អាមេរិកសរសើរកម្ពុជា

អាមេរិកសរសើរកម្ពុជា

ដោយ៖ សូរ្យសែង

សម្តេច​តេ​ជោ ហ៊ុន សែន នា​រក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​លោក ច​ន ឃែ​រី រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក នៅក្នុង​វិមាន​រដ្ឋាភិបាល នាទីក្រុងភ្នំពេញ នៅថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០១៦ ។​

​លោក ច​ន ឃែ​រី បាន​លើកសរសើរ​ពី​គោលនយោបាយ​កំណែទម្រង់សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា ដែល​បាន​ជំ​រុញឱ្យ​ប្រទេស​នេះ​ឆ្ពោះទៅមុខ​ជាថ្មី​ម្តងទៀត ក្រោយពី​របប ប៉ុល ពត មក ។​  លោកក៏បានលើកឡើងពីបញ្ហានយោបាយ និង សិទ្ធិមនុស្ស ជាមួយសម្តេចផងដែរ ។

​ឆ្លៀតឱកាស​នោះដែរ លោក ជន ឃែ​រី ក៏បាន​ជួប​សវនាការ​ជាមួយ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា និង ឯកឧត្តម កឹម សុខា ប្រធានស្តីទី គណបក្ស​សង្គ្រោះ​ជាតិ ។

អាមេរិកសរសើរកម្ពុជា

អាមេរិកសរសើរកម្ពុជា

​ប្រទេស​កម្ពុជា ជា​ប្រទេស​ទី ៣ ដែល​លោក ច​ន ឃែ​រី មក​ទស្សនកិច្ច ដែល​ចាប់ផ្តើម​ពីដំបូង គឺ​ប្រទេស​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ប្រទេស​លាវ និង ​កម្ពុជា ។​​ថ្វីត្បិតតែ​ប្រទេស​កម្ពុជា​ជា​ប្រទេសមួយ​តូច ប៉ុន្តែ​ចាត់ទុកជា​ខ្លឹមឈើ​មួយ​ដ៏​មានតម្លៃ សម្រាប់​ក្នុង​ភូមិភាគ ក្នុងការ​ទំនាក់ទំនង​ទៅលើ​ផ្នែក​ពាណិជ្ជកម្ម សហប្រតិបត្តិការ​សេដ្ឋកិច្ច នយោបាយ និង សម្ព័ន្ធមេត្រីភាព​រវាង​ប្រជាជន​ទាំងពីរ ។​

​យ៉ាងណាក៏ដោយ IMF បាន​ប្រមើល​មើលថា សេដ្ឋកិច្ចកម្ពុជា បាន​ពង្រីក​ខ្លួន ៧% ក្នុងឆ្នាំនេះ ។ ឧស្សាហកម្ម​កាត់ដេរ​ជា​គោល​សំខាន់​នៃ​សេដ្ឋកិច្ច​ប្រទេស ដោយ​នាំ​ចេញទៅ​សហរដ្ឋអាមេរិក​កាលពី​ឆ្នាំ ២០១៤ មានតម្លៃ 1.800 លាន​ដុល្លារ​សហរដ្ឋអាមេរិក ៕

Related