ម៉ា ​ចាន់បញ្ញា​បង្កើត​ Vlog ដើម្បី​ជិត​ស្និត​ជា​មួយ​Fans


ម៉ា ​ចាន់បញ្ញា​បង្កើត​ Vlog ដើម្បី​ជិត​ស្និត​ជា​មួយ​Fans

ម្ចាស់​បទ ​”ឈ្មោះ​សាវា​តែ​មិន​ក្បត់”​ លោក​​ម៉ា​​​​​ចាន់បញ្ញា​ បាន​​ប្រាប់ Sabay ថា​ ថ្មីៗ​នេះ​លោក​បាន​បង្កើត​Vlog ដែល​ជា​ប្លុក​សម្រាប់​បង្ហោះ​វីដេអូ​កំប្លែង​ៗ ​និង​អប់រំ​មួយ​ចំនួន​ដល់​អ្នក​គាំ​ទ្រ​របស់​ខ្លួន​​។

 

ម៉ា ​ចាន់បញ្ញា​បង្កើត​ Vlog ដើម្បី​ជិត​ស្និត​ជា​មួយ​Fans

 

Vlog ដែល​លោក​បង្កើត​ឡើង​គឺ​ក្នុង​គោល​បំណង​​បង្កើន​ភាព​ជិត​ស្និត​ជាមួយ​អ្នក​គាំ​ទ្រ​ក៏​ដូច​ជា​ផ្ដល់​ដំបូន្មាន​​អំពី​ការ​សិក្សា​ និង​ស្នេហា​មួយ​ចំនួន​ដល់​មិត្ត​ៗ​យុវវ័យ​។​ “អ្នក​ខ្លះ​គាត់​ស្គាល់​តែ​សំឡេង​យើង​ទេ​​តែ​គាត់​មិន​ដែល​​ស្គាល់​មុខ​​នោះ​ទេ​ដូច្នេះ​​ខ្ញុំ​សម្រេច​បង្កើត​Vlog​នេះ​ឡើង”។ បញ្ញា​ និយាយ។

 

លោក​បន្ត​ទៀត​ថា​​ លោក​ត្រៀម​អ្វីៗ​​ជា​ច្រើន​ទៀត​នៅ​ក្នុង​Vlog នោះ​ជា​ពិសេស​បទ​ចម្រៀង​​ថ្មីៗ​របស់​លោក។

 

Vlog និង​បើក​សម្ពោធ​​ជា​ផ្លូវ​ការ​ក្នុង​ខែ​កុម្ភៈ​ខាង​មុខ​នេះ​ហើយ​។​​​ ចំណែក​​ឯ​វីដេអូ​​វិញ​នឹង​ត្រូវ​បង្ហោះ​រៀង​រាល់​ថ្ងៃ​​សៅរ៍​វេលា​ម៉ោង​៧ យប់៕​​​​​​​​​​​

 

អត្ថបទ៖ សាម៉ឺឌី