អត្ថន័យក្រាំងមាសរបស់លោក ចន ឃើរី ដែលសរសេរទុកនៅសារៈមន្ទីរជាតិ

ភ្នំពេញ៖ ក្រាំងមាសរបស់លោក ចន ឃើរី  ដែលសរសេរទុកនៅសារៈមន្ទីរជាតិ បានធ្វើឲ្យមនុស្សជាច្រើនឆ្ងល់ថា តើ ក្នុងអត្ថន័យជាក្រាំងប្រវត្តិសាស្រ្តនោះ រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក  សរសេរយ៉ាងដូចម្តេច ? 

យោងតាមហ្វេសប៊ុករបស់ លោក Men Kimseng VOA បានសរសេរដោយបកប្រែក្រៅផ្លូវការថា «សូមអរគុណជាច្រើនចំពោះការជូនដើរទស្សនា ដ៏អស្ចារ្យនេះ។

លោកអ្នកបាន ធ្វើការងារដ៏ឆ្នើមក្នុងការថែរក្សា ប្រវត្តិសាស្ត្ររបស់ខ្លួននិងផ្ដល់ឱ្យពិភពលោកនូវកន្លែង(សារមន្ទីរ)ដ៏មានតម្លៃ។ សូមអរគុណ។ ដោយក្តីគោរព។

(ហត្ថលេខា)

ចន ឃែរី

រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក។»

អត្ថន័យក្រាំងមាសរបស់លោក ចន ឃើរី ដែលសរសេរទុកនៅសារៈមន្ទីរជាតិ