ថត​បាន​មនុស្ស​ដើរលើ​ពពក​ កម្ពស់ជាង 9 គីឡូមែត្រ

Doliprane TVC

​យើង​ប្រាកដជា​ដឹងថា រាល់ពេល​ធ្វើដំណើរ​ផ្លូវ​អាកាសម្តងៗ វា​គួរ​ឲ្យ​ធុញទ្រាន់កម្រិតណា ហើយ​ដើម្បី​អាច​បន្លប់​ភាព​ធុញទ្រាន់ យើង​តែងតែ​រក​អ្វី​មក​ធ្វើ​ដូចជា លេង​ហ្គេម ស្តាប់​ចម្រៀង អាន​សៀវភៅ ឬ ពេលខ្លះ​មើល​ទេសភាព​តាមផ្លូវ​ជាដើម ។​​កាលពីពេល​ថ្មីៗ​នេះ អ្នកដំណើរ​វ័យ ៣០ ឆ្នាំ Nick O’Donoghue បានធ្វើ​ដំណើរ​តាម​យន្តហោះ ស្រាប់តែ​ប្រទះ​នឹង​ព្រឹត្តិការណ៍​ចម្លែក​មួយ ដោយ​លោក​បានឃើញ​ដូច​ជាមាន​មនុស្ស​ម្នាក់​កំពុងដើរលើ​ពពក ដែល​ស្ទើរតែ​មិនគួរ​ឲ្យ​ជឿ ។ លោក​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ពេលនោះ លោក​កំពុងតែ​ធ្វើដំណើរ​កម្សាន្ត​ទៅ​ប្រទេស Austria ហើយ​ដោយសារតែ​ភាព​ធុញទ្រាន់ លោក​ក៏​មើលទៅ​ទេសភាព​ខាងក្រៅ​តាម​បង្អួច ស្រាប់តែ​កត់សម្គាល់​នូវ​ព្រឹត្តិការណ៍​ចម្លែក​នេះ ហើយ​ពេលនោះ​យន្តហោះ​កំពុងតែ​ស្ថិតនៅ​ផុតពី​ដី​ដល់​ទៅ ៣០,០០០ ហ្វ៊ី​ត (​ជិត ១០ គីឡូ​ម៉ែត​) ។ ជឿ ឬ មិន​ជឿ សូម​ទស្សនា​រូបថត​ដែល​លោក​ថត​បាន​ខាងក្រោម ៖ ថា​វរិ​ទ្ធ (​ប្រភព ៖ ក្រែស​ខឺ​រ ដាយ​លី​)

ថត​បាន​មនុស្ស​ដើរលើ​ពពក​ កម្ពស់ជាង 9 គីឡូមែត្រ

ថត​បាន​មនុស្ស​ដើរលើ​ពពក​ កម្ពស់ជាង 9 គីឡូមែត្រ