Kendall Jenner ចង់​តោង រ៉ូ​ណា​ល់​ដូ​?

Doliprane TVC

​ចាប់តាំងពី​បែកបាក់​គ្នា​ជាមួយនឹង​នាង Elena រហូតមកដល់​ពេលនេះ​កំពូល​កីឡាករ​បាល់ទាត់ គ្រីស្ទី​ណូ រ៉ូ​ណា​ល់​ដូ នៅតែ​បន្ត​រស់នៅក្នុង​សភាព​នៅ​លីវ​ដដែល ។ ប៉ុន្តែ​កាលពីពេល​ថ្មីៗ​នេះ​កំពូល​កីឡាករ​បាល់ទាត់​រូប នេះ​ចាប់ផ្តើម​ចាប់អារម្មណ៍​ទៅលើ​កំពូល​តារា​បង្ហាញ​ម៉ូដ​វ័យ ២០ ឆ្នាំ គឺ​នាង Kendall Jenner ហើយ​ព្រមទាំង ទទួល​បានការ​ណាត់ជួប​គ្នា​តែ​ពីរ​នាង​ថែម​ទៀតផង ។ ​នាង Kendall Jenner គឺជា​ប្អូនស្រី​របស់​នាង Kim kardashian (​ម្តាយ​រួម​ផ្ទៃ តែ​ឪពុក​ទីទៃ​) ។ កាលពី​ខែមករា ឆ្នាំ ២០១៥ ក្រោយពី រ៉ូ​ណា​ល់​ដូ បានប្រកាស​សុំ​ចែ​ល​ផ្លូវ​ជាមួយនឹង​នាង Elena រួចមក គឺ​រឿង​អា ស្រូវ​ស្នេហា​របស់​កំពូល​កីឡាករ​រូបនេះ​មាន​ច្រើន​រាប់មិនអស់ ជាពិសេស​នៅក្នុង Instagram របស់ រ៉ូ​ណា​ល់​ដូ កាលពី​ឆ្នាំ ២០១៥ កន្លងមក លោក​បាន​សរសើរ​ទៅលើ​រូបថត​មួយ​សន្លឹក​ស្ថិតក្នុង​ឈុត​ងូតទឹក​ដ៏​សិច​ស៊ី​របស់ កំពូល​តារា​បង្ហាញ​ម៉ូដ​នាង Kelly Jenna ដែលជា​សមាជិក​ម្នាក់ និង ជា​កូនពៅ​ក្នុង​ក្រុមគ្រួសារ Kardashian ដែល​កាលណោះ​នាង​ទើប​តែមាន​អាយុ ១៨ ឆ្នាំ​ប៉ុណ្ណោះ ។

Kendall Jenner ចង់​តោង រ៉ូ​ណា​ល់​ដូ​?

ប៉ុន្តែ​ថ្មីៗ​នេះ បើ​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់ អាមេរិក ឈ្មោះ «​ជីវភាព​ហូលីវូដ​» បាន​ឲ្យ​ដឹងថា នៅក្នុង Instagram ដដែល រ៉ូ​ណា​ល់​ដូ ចាប់ផ្តើម​ចាប់ អារម្មណ៍​ទៅលើ​ស្រី​ស្អាត​ម្នាក់ទៀត​ក្នុង​ក្រុមគ្រួសារ Kardashian ដែរ គឺ​នាង Kendall Jenner ។ បើតាម​ព័​ត៌ មាន​ដែល​បង្ហើប​ឲ្យ​ដឹង​ពី​មិត្តភក្តិ​របស់​នាង​បាន​ឲ្យ​ដឹងថា កំពូល​តារា​បង្ហាញ​ម៉ូដ​វ័យ ២០ ឆ្នាំ​រូបនេះ​មានការ សប្បាយរីករាយ​ខ្លាំងណាស់​កាលបើ​ត្រូវបាន រ៉ូ​ណា​ល់​ដូ ចាប់អារម្មណ៍​មកលើ​រូបនាង ។ នាង​យល់ឃើញថា «​រ៉ូ​ណា​ល់​ដូ ពិតជា​បុរស​មាន​រូប​ស្រស់​សង្ហា​ណាស់​» បើទោះជា​សព្វថ្ងៃនេះ​នាង Kendall Jenner មាន​មិត្ត ប្រុស​ដែលជា​តារាចម្រៀង​ជនជាតិ​អង់គ្លេស​ឈ្មោះ Harry-Sitailesi ហើយ​ក្តី ។​

Kendall Jenner ចង់​តោង រ៉ូ​ណា​ល់​ដូ​?

​នាង Kendall Jenner បាន​ចូលប្រឡូក​ក្នុង​អាជីព​តារា​បង្ហាញ​ម៉ូដ​តាំងតែ​ពី​នាង​មាន​អាយុ ១៤ ឆ្នាំ​មក ម្ល៉េះ ។ នាង គឺជា​កំពូល​តារា​បង្ហាញ​ម៉ូដ​ដ៏​ល្បី​មួយរូប​ក្នុងចំណោម​កំពូល​តារា​បង្ហាញ​ម៉ូដ​ល្បីៗ​នៅ​អាមេរិក ។ កាល ពីថ្ងៃ​ទី ១៨ ខែមករា ឆ្នាំ ២០១៦ មកនេះ​នាង​បាន​បង្ហោះ​រូបថត​ដ៏​ស្រស់ស្អាត​របស់​នាង​មួយ​សន្លឹក ភ្ជាប់​ជាមួយ ពាក្យ​មួយ​ឃ្លា​ថា «​ថ្ងៃទី ២៦ មកជួប​ខ្ញុំ​នៅ​បា​សឺ​ឡូ​ណា​ចុះ​» ។ យោងតាម​ពាក្យ​មួយ​ឃ្លា​នេះ បើតាម​ប្រព័ន្ធ​ផ្សព្វ​ផ្សា យ​អេ​ស្ប៉ា​ញ យល់ឃើញថា នៅ​ថ្ងៃទី ២៨ នាង Kendall Jenner នឹង​មក​ចូលរួម​ក្នុង​សកម្មភាព​ផ្សព្វផ្សាយ ទំនិញ​ល្បីៗ​នៅ​ទីក្រុង​បា​សឺ​ឡូ​ណា ហើយ​ក្នុងថ្ងៃនេះ​ដែរ រ៉ូ​ណា​ល់​ដូ ក៏​មិន​ជាប់រវល់​ក្នុងការ​ប្រកួត​បាល់ទាត់​អ្វី​ដែរ ។ ហេតុនេះ​សង្ឃឹមថា ពួកគេ​អាច​ជួប​មុខ​គ្នា​ជា​លើកដំបូង​ជាមិនខាន ហើយ​ដល់ពេល​នោះគេ​ក៏​មិនដឹង​ដែរ​ថា នឹងមាន​រឿង​អ្វី​កើតឡើង​ផងដែរ ៕ គ ឡេង​
​ ​ ​ ​ ​ ​ ​ ​ ​ ​

Kendall Jenner ចង់​តោង រ៉ូ​ណា​ល់​ដូ​?

Kendall Jenner ចង់​តោង រ៉ូ​ណា​ល់​ដូ​?

Kendall Jenner ចង់​តោង រ៉ូ​ណា​ល់​ដូ​?