ពលរដ្ឋ​ខណ្ឌ​ជ្រោយចង្វារ​តវ៉ា​ដុត​កង់​ឡាន​ប្រឆាំង​នឹង​ការ​ធ្វើ​ផ្លូវ​ប៉ះ​ដី​​ពួកគេ

នៅ​ថ្ងៃ​ទី​២៦ មករា នេះ ពលរដ្ឋ​ប្រមាណ​៣០០​គ្រួសារ នៅ​ភូមិ​គៀនឃ្លាំង សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ តវ៉ា​ដុត​កង់​ឡាន ប្រឆាំង​នឹង​ការ​ធ្វើ​ផ្លូវ ប៉ះ​លើ​ដី​របស់​ពួកគាត់។

តំណាង​ពលរដ្ឋ​ដែល​តវ៉ា អះអាង​ថា អាជ្ញាធរ​ខណ្ឌ​មិន​ទាន់​បាន​ដោះស្រាយ​ជាមួយ​ពលរដ្ឋ​នៅ​ឡើយ​ទេ តែ​បន្ត​ធ្វើ​ផ្លូវ​នេះ​ទាំង​ចម្រូង​ចម្រាស់ ខណៈ​ដែល​ពួកគេ​ទាមទារ​បញ្ឈប់​ការ​ធ្វើ​ផ្លូវ​នេះ។

អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ ធ្លាប់​បាន​ជូន​ដំណឹង​ដល់​ពលរដ្ឋ​កាល​ពី​ថ្ងៃ​ទី​៧ កញ្ញា ឆ្នាំ​២០១៥ ថា ពលរដ្ឋ​ដែល​មាន​ដីធ្លី ជាប់​នឹង​គម្រោង​ស្ថាបនា​​ផ្លូវ​ចម្ងាយ ១០០​ម៉ែត្រ ពី​អ័ក្ស​ផ្លូវ​ជាតិ​លេខ​៦​ប៉ែក​ខាងលិច សង្កាត់​ជ្រោយចង្វារ និង​សង្កាត់​ព្រែកលៀប ឲ្យ​មក​ជួប​នឹង​អាជ្ញាធរ​ដើម្បី​ដោះស្រាយ​ពី​ផល​ប៉ះពាល់​នោះ។ អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ​លើក​ហេតុផល ពី​បញ្ហា​កកស្ទះ​ចរាចរណ៍​ទៅ​ថ្ងៃ​អនាគត ដែល​តម្រូវ​ធ្វើ​ផ្លូវ​ចម្ងាយ​១០០​ម៉ែត្រ ពី​រង្វង់​មូល​ជ្រោយចង្វារ ដល់​ផ្លូវ​សម្ដេច​ជាស៊ីម។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​របស់​យើង...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។